កម្មករនេសាទជាតិវៀតណាម ១ រូប ត្រូវកងកម្លាំងឆ្មាំសមុទ្រកូរ៉េខាងត្បូងឃាត់ខ្លួន ក្រោយបានយកកាំបិតគំរាមម្ចាស់ទូកនេសាទ និងកម្មករដទៃទៀត

កូរ៉េខាងត្បូង៖ កម្មករនេសាទជាតិវៀតណាមម្នាក់ ត្រូវបានប៉ូលីសកូរ៉េខាងត្បូងឃាត់ខ្លួន ក្រោយបានយកកាំបិតភ្ជង់គម្រាមលើកាពីតែនទូកនេសាទ និងកម្មករនេសាទដទៃទៀតនៅក្នុងទូកនេសាទមួយកណ្តាលសមុទ្រ នេះបើតាមព័ត៌មានចុះផ្សាយដោយសារព័ត៌មាន Korea Times កាលពីល្ងាចថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ។

ក្រសួងធនធានសមុទ្រកូរ៉េបានប្រាប់មកសារព័ត៌មាននេះថា អជ្ញាធរបានបញ្ជូនកម្មករនេសាទវៀតណាមជាជនសង្ស័យនេះ ទៅឱ្យកងល្បាតនៃកោះជេជូដើម្បីអាចបន្តនីតិវិធី ក្រោយីបានឃាត់ខ្លួនបុរសនេះនៅលើទូកនេសាទដែលកើតហេតុកាលពីថ្ងៃពុធ ទី២៤ ខែមីនាកន្លងមក នៅក្នុងសមុទ្រប្រហែល ៨៣គីឡូមែ៉ត្រពីកោះ Seogwipo របស់កូរ៉េ។

អជ្ញាធរបានបញ្ជាក់ថា ក្នុងករណីនេះ ក្រុមហ៊ុនជាម្ចាស់ទូកនេសាទបានបាត់ការទាក់ទងជាមួយនឹងទូកនេសាទរបស់ខ្លួនអស់រយៈពេលជាច្រើនម៉ោង ទើបធ្វើការរាយការណ៍ទៅកាន់អជ្ញាធរជំនាញពីការមិនអាចទាក់ទងទៅទូកនេសាទបាននេះ ដោយបារម្ភលើសុវត្ថិភាពរបស់កម្មករនៅលើទូកនេសាទនោះ ជាជនជាតិកូរ៉េខាងត្បូង ៦នាក់ រួមទាំងកាពីទែនទូកផង និងកម្មករជាតិវៀតណាម ៦នាក់ទៀត ដែលគិតថាអាចនឹងជួបប្រទះហេតុការណ៍ណាមួយនៅលើទឹកសមុទ្រ។

ទិដ្ឋភាពកងល្បាតកូរ៉េ រំដោះទូកនេសាទដែលកម្មករវៀតណាម បានយកកាំបិតភ្ជង់អ្កកដទៃទៀត

ក្រោយទទួលបានការរាយការណ៍នេះ អជ្ញាធរបានចេញបេសកកម្មសម្រាប់ស្វែងរកទូកខាងលើ ហើយដោយបានព័ត៌មានបន្ថែមពីកងកម្លាំងឆ្មំាសមុទ្រនៅតំបន់នោះផងថាទូកខាងលើនេះ ត្រូវបានគេប្រទះឃើញនូវចំណុចប្រមាណ ៩២គីឡូម៉ែត្រពីកោះ Ieoh នៅក្បែរកោះជេជូ ដែលផ្តល់តម្រុយឱ្យអជ្ញាធរស្វែងរកទូកខាងលើនោះឃើញនូវចំណុចកើតហេតុ និងក្រោយពីបានរកឃើញទូកនោះ ទើបដឹកករណីដែលកម្មករនេសាទជនជាតិវៀតណាម ១រូប បានយកកាំបិតគម្រាមកាពីតែន និងអ្នកដទៃទៀត ហើយកំពុងធ្វើការបញ្ជាទូកដោយខ្លួនឯង។

ក្រោយការរកឃើញ អជ្ញាធរ និងកម្លាំងជំនាញបានរំដោះអ្នកនៅក្នុងហេតុការណ៍នោះដោយសុវត្ថិភាព និងមិនមានគ្រោះថ្នាក់ណាមួយឡើយ និងបានឃាត់ខ្លួនកម្មករជាតិវៀតណាមរូបនោះផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *