សូមចែករំលែក!! សម្រាប់ឯកសារបញ្ជាក់ពីការស្នាក់នៅដាច់ដោយឡែក ដើម្បីពលករវីសា E-9 អាចចូលកូរ៉េវិញបាន តើមានលក្ខខ័ណ្ឌកំណត់ដូចម្តេចខ្លះ?

សេអ៊ូល៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ បានចេញសេចក្តីប្រកាសដែលទាក់ទងទៅនឹងឯកសារបញ្ជាក់ពីការស្នាក់នៅដាច់ដោយឡែក (អនុវត្តចាប់ពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២០ នេះតទៅ) មានខ្លឹមសារដូចខាងក្រោម៖

១.ការផ្លាស់ប្ដូរវិធានការកន្លែងស្នាក់នៅដាច់ដោយឡែក៖

អ្នកដែលមកវិស្សមកាល៖ រដ្ឋាភិបាលកំណត់នូវកន្លែងស្នាក់នៅដាច់ដោយឡែកចំពោះតែកន្លែងដែលស្ថិតនៅក្នុងទីក្រុង និងក្នុងស្រុកនៃរោងចក្រ និងក្រុមហ៊ុនរបស់អ្នកតែប៉ុណ្ណោះ។

ឧទាហរណ៍ៈ នៅក្នុង인천광역시, នៅក្នុង 강원도 철원군, នៅក្នុង충북 청주시 ជាដើម។ល។

អ្នកដែលផ្លាស់ប្ដូរការងារ៖ រដ្ឋាភិបាលកំណត់នូវកន្លែងស្នាក់នៅដាច់ដោយឡែក ចំពោះតែកន្លែងដែលស្ថិតនៅក្នុងតំបន់ធ្វើការចាស់របស់អ្នកតែប៉ុណ្ណោះ។ ឧទាហរណ៍ដូចដែលបានបង្ហាញខាងលើ។
*រដ្ឋាភិបាលមិនអាចកំណត់ឱ្យចំពោះករណីផ្សេងពីនេះនោះទេ។ (ការណែនាំឱ្យដាក់ពាក្យស្នើសុំ និងទទួលបានដោយកំណត់ទៅតាមទីកន្លែង បន្ទាប់ពីខាងក្រសួងបានពិនិត្យកន្លែងរួចរាល់)

២.ពលករ និងពលការិនីដែលកាន់វីសាE-9 ដែលបានត្រលប់មកស្រុកកំណើតបណ្ដោះអាសន្នតែប៉ុណ្ណោះ ដែលអាចចុះឈ្មោះនិងចេញលិខិតបញ្ជាក់ជូនបាន។

សូមបញ្ជាក់៖ បងប្អូនពលករ និងពលការិនី អាចអញ្ជើញមកស្នើសុំធ្វើឯកសារបញ្ជាក់ពីការស្នាក់នៅដាច់ដោយឡែក នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ នៅទីក្រុងភ្នំពេញ។

សូមសាកសួរព័ត៌មានមកកាន់ : HRD Korea Cambodia EPS Center (023-997-844 / 023-997-855 / 023-997-822)

ព័ត៌មានបន្ថែមសូមមើល http://khmerinkorea.com/?p=546

[자가격리확인서 관련 공지사항(’20. 5. 28.부터 적용)
1. 자가격리확인서 거소지 인정 원칙 변경
– 휴가자 : 사업장 소재 주소지의 시군단위 이내만 인정(예:인천광역시 이내, 강원도 철원군 이내, 충북 청주시 이내 등)
– 사업장변경자 : 이전 사업장 소재지의 시단위 이내까지 인정(예:위와 같음)
* 폐업 등 여건 인정 불가(확인할 거소지가 제한적, 추후 확보 후 신청할 것 안내)

2. E-9 비자 소지자 중 일시 출국자만 신청/발급 가능

 

Leave a Reply

Your email address will not be published. Required fields are marked *