អនុព័ន្ធការងារនៃស្ថានទូត ជួបមជ្ឈមណ្ឌលគាំពារពលករនៅសេអ៊ូល ពិភាក្សាលើគម្រោងអប់រំ និងផ្សព្វផ្សាយដល់ពលករខ្មែរ ពីប្រធានបទសំខាន់ៗមួយចំនួន

កូរ៉េខាងត្បូង៖  ក្រុមអនុព័ន្ធការងារនៃស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានជួបពិភាក្សាជាមួយលោក Son jung ha ជាប្រធានមជ្ឈមណ្ឌលគាំពារពលករ នៅរដ្ឋធានីសេអ៊ូល នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១។

ជំនួបរវាងក្រុមការងារតំណាងស្ថានទូត និងប្រធានមជ្ឈមណ្ឌលគាំពារពលករនៅសេអ៊ូលនេះ គឺដើម្បីរៀបចំគម្រោងអប់រំ និងជួយដល់ពលករខ្មែរ ដូចជាការយល់ដឹងអំពីវិធីកាត់បន្ថយស្ត្រេស្ដ ការអប់រំពីវិធីជួយសង្គ្រោះបឋម និងគម្រោងផ្សេងៗទៀត នៅពេលខាងមុខនេះ។ ជាការឆ្លើយតប លោកប្រធានមជ្ឈមណ្ឌលគាំពារពលករ បានសំដែងនូវការស្វាគមន៍ និងជួយដល់ស្ថានទូតកម្ពុជាជានិច្ច។

 

Leave a Reply

Your email address will not be published. Required fields are marked *