អនុព័ន្ធពាណិជ្ជកម្មកម្ពុជា ពិភាក្សាការងារជាមួយមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ លើកិច្ចសហប្រតិបតិ្តផ្សព្វផ្សាយទេសចរណ៍ និងពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២១នេះ

កូរ៉េខាងត្បូង៖ អនុព័ន្ធពាណិជ្ជកម្មកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ បានបានជួបពិភាក្សាការងារជាមួយមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ពិនិត្យលើសេចក្តីព្រាងកម្មវិធីឆ្នាំ២០២១ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយ និងជំរុញសក្តានុពលពាណិជ្ជកម្មជាមួយកម្ពុជា នេះបើតាមការចែករំលែករសៀលថ្ងៃពុធទី ២៤ មីនា ២០២១នេះ ដោយទំព័រហ្វេសប៊ុករបស់ស្ថានទូតកម្ពុជា។

អនុព័ន្ធពាណិជ្ជកម្ម លោក ខាត់ ចិន តាមរយៈការចែករំលែកក្នុងទំព័រហ្វេសប៊ុករបស់ស្ថានទូត បានបានជួបពិភាក្សាការងារជាមួយមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ដឹកនាំដោយលោក ALEX MALLARI MACATUNO, Head Culture and Tourism Unit ដែលការជួបពិភាក្សាការងារនេះផ្តោតសំខាន់លើសេចក្តីព្រាងកម្មវិធីឆ្នាំ២០២១ សម្រាប់រៀបចំការផ្សព្វផ្សាយ និងជំរុញអំពីសក្តានុពលទេសចរណ៍ និងផលិតផលទេសចរណ៍ល្អៗរបស់កម្ពុជាឱ្យបានទូលំទូលាយជូនដល់បណ្តាប្រទេសសមាជិកអាស៊ាន និងជុំវិញពិភពលោក ក៍ដូចជាការចូលរួមស្តារវិស័យទេសចរណ៍ឡើងវិញក្រោយវិបត្តិកូវីដ-១៩។

ក្នុងនោះផងដែរ លោកអនុព័ន្ធពាណិជ្ជកម្មក៏បានស្នើសុំឱ្យមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ជួយផ្សព្វផ្សាយអំពីកម្មវិធីដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ាន ដែលនឹងគ្រោងធ្វើនៅថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ ខាងមុខនេះផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *