កូរ៉េខាងត្បូង៖ ប្រាក់ចំណេញសរុបសម្រាប់វិស័យធានារ៉ាប់រងក្នុងប្រទេសកូរ៉េខាងត្បូង កើនដល់ទៅ ១៣.៩% ក្នុងឆ្នាំ២០២០ ប្រៀបទៅឆ្នាំកន្លងទៅ ២០១៩ ជាភាពអំណោយផលមួយផ្នែកពីស្ថានការណ៍នៃជំងឺកូវីដក្នុងឆ្នំា២០២០នេះ បើតាមទិន្នន័យដែលបានចុះផ្សាយនៅថ្ងៃពុធនេះ និងបានចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
សម្រាប់បណ្តាក្រុមហ៊ុនក្នុងវិស័យធានារ៉ាប់រងទាំងអស់ក្នុងប្រទេសកូរ៉េ មានប្រាក់ចំណេញសរុបកើនដល់ទៅ ៧៤២ប៊ីលានវ៉ុន (ប្រមាណ៦៥៤លានដុល្លារ) ឯណោះ បើប្រៀបទៅនឹងប្រាក់ចំណូលក្នុងឆ្នាំ២០១៩ដែលមាន ៦.០៨ទ្រីលានវ៉ុន នេះបើតាមទិន្នន័យបញ្ចេញនៅថ្ងៃពុធនេះ ដោយអជ្ញាធរគ្រប់គ្រងសេវាហិរញ្ញវត្ថុកូរ៉េ (FSS)។
ក្នុងទិន្នន័យនោះ អជ្ញាធរគ្រប់គ្រងសេវាហិរញ្ញវត្ថុកូរ៉េបានបញ្ជាក់ថាប្រាក់ចំណេញសម្រាប់បណ្តាធានារ៉ាប់រងទូទៅ (មិនគិតបញ្ចូលធានារ៉ាប់រងអាយុជីវិត) កើនឡើងខ្លាំងដោយសារតែមានករណីទាមទារសំណងធានារ៉ាប់រងក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលមានទាំងសំណងខូចខាតលើយានយន្ត និងសំណងក្នុងការព្យាបាលនៅមន្ទីរពេទ្យជាដើម ដោយសារតែស្ថានការណ៍នៃជំងឺកូវីដដែលបានកម្រិតសកម្មភាពដើរហើររបស់មនុស្សកន្លងមក។
ចំណែកឯធានារ៉ាប់រងអាយុជីវិតក៏មានការកើនប្រាក់ចំណេញដូចគ្នាដោយសារតែចំនួននៃការចាប់ផ្តើមគណនីធានារ៉ាប់រងថ្មីកើនឡើង ខណៈដែលការផ្តល់សំណងធានារ៉ាប់រងថយចុះផងដែរ។
ក្នុងឆ្នាំ២០២០ ទិន្នន័យបង្ហាញថា ចំនួនប្រាក់បង់ធានារ៉ាប់រងសរុបមានដល់ ២២១.៩ ទ្រីលានវ៉ុនឯណោះ កើន៤.៣% បើប្រៀបទៅនឹងឆ្នាំ២០១៩។