ដោយសារកូវីដ-១៩ ទំហំពាណិជ្ជកម្មកូរ៉េត្រូវព្យាករណ៍ថានឹងដាំក្បាលចុះជាង ១០% មិនធ្លាប់មានពីមុនមក

សេអ៊ូល៖ សកម្មភាពពាណិជ្ជកម្មរបស់កូរ៉េខាងត្បូង ត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះជាង ៩.១% ក្នុងឆ្នាំ ២០២០ នេះ នាំឱ្យទំហំពាណិជ្ជកម្មសរុបអាចនឹងតិចជាង ១ ទ្រីលានដុល្លារ លើកដំបូងបង្អស់ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយ។

ធនាគារកូរ៉េព្យាករណ៍ថា ដោយសារបញ្ហារាំងស្ទះបណ្តាលមកពីការឆ្លងជាសាកលនៃជម្ងឺកូវីដ-១៩ ទំហំពាណិជ្ជកម្មរបស់ខ្លួននឹងធ្លាក់ចុះមកត្រឹម ៩៥០ ប៊ីលានដុល្លារប៉ុណ្ណោះ ដែលក្នុងនោះការនាំចេញធា្លក់ចុះ ៨.៥% ពីឆ្នាំមុន មកត្រឹម ៤៩៦ ប៊ីលានដុល្លារ រីឯការនាំចូលធ្លាក់ចុះ ៩.៨% មកត្រឹម ៤៥៤ ប៊ីលានដុល្លារប៉ុណ្ណោះ។

សម្រាប់ខែមេសានេះ ទំហំនៃការនាំចេញដាំក្បាលចុះរហូតដល់ ២៤.៣% ឯណោះ។

យ៉ាងណាក៏ដោយ ធនាគារកូរ៉េជឿជាក់ថា ទំហំពាណិជ្ជកម្មរបស់ខ្លួននឹងងើបឡើងដល់លើស ១ ទ្រីលានដុល្លារវិញ នៅឆ្នាំក្រោយ ពេលដែលសកម្មភាពពាណិជ្ជកម្មសាកលត្រូវបានបើកដំណើរការវិញជាធម្មតា។

Leave a Reply

Your email address will not be published. Required fields are marked *