ក្រុមហ៊ុនស្រាបៀរ Cass ធំជាងគេនៅកូរ៉េ ប្រកាសតម្លើងថ្លៃផលិតផលខ្លួន ចាប់ពីខែក្រោយទៅ ដោយសារការកើនឡើងពន្ធលើស្រាបៀរ

កូរ៉េខាងត្បូង៖ ក្រុមហ៊ុនភេសជ្ជៈ Oriental Brewery (OB) Co., បានប្រកាសនឹងតម្លើងថ្លៃលើផលិតផលរបស់ខ្លួនមួយចំនួន ដែលក្នុងនោះមានទាំងស្រាបៀរ Cass ផងនោះ ចាប់ពីខែក្រោយនេះទៅ ដោយសារតែការតម្លើងពន្ធលើស្រាបៀរ បើតាមការបញ្ជាក់របស់ក្រុមហ៊ុននៅថ្ងៃចន្ទនេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

តាមរយៈការប្រកាសរបស់ក្រុមហ៊ុន ផលិតផលស្រាបៀរសំខាន់ៗមួយចំនួនរបស់ក្រុមហ៊ុននេះ រួមមានទាំងស្រាបៀរ Cass Fresh និងស្រាបៀរ Cass Light នឹងត្រូវតម្លើងថ្លៃជាមធ្យម ១.៣៦% ចាប់អនុវត្តពីថ្ងៃទី​១ ខែមេសាខាងមុខទៅហើយ ដែលក្រោមគោលការណ៍តម្លើងថ្លៃថ្មីនេះ នឹងធ្វើឱ្យថ្លៃស្រាបៀរ​ Cass Fresh ចេញពីរោងចក្រផ្ទាល់កើនតម្លៃចំនួន ៨៤៥.៩៧វ៉ុន ទៅ៨៥៧.៩០វ៉ុន (ប្រមាណ ៧៥សេនដុល្លារ)។

សូមបញ្ជាក់ថា ក្រុមហ៊ុន Oriental Brewery (OB) Co., គ្រប់គ្រងទីផ្សារស្រាបៀរក្នុងស្រុកដល់ទៅ ៦០% ហើយជាក្រុមហ៊ុនសហការជាមួយក្រុមហ៊ុនស្រាបៀរ Anheuser-Busch InBev ដ៏ល្បីល្បាញរបស់ប្រទេសប៊ែលហ្សិក។

Leave a Reply

Your email address will not be published. Required fields are marked *