សមាគមឆុងណំាក្វាងជូ ចុះពាំនាំការសួរសុខទុក្ខរបស់ឯកអគ្គរាជទូត និងជួយប្រឹក្សាពលករខ្មែរយើង រងគ្រោះក្នុងអគ្គីភ័យនៅរោងដំណាំនៅក្វាងជូកន្លងមក

កូរ៉េខាងត្បូង៖ កាលពីល្ងាចម្សិលមិញនេះ ប្រធានសមាគមឆុងណាំក្វាងជូ និងក្រុមការងារបានចុះទៅជួបសួរសុខទុក្ខ និងពាំនាំការផ្តាំផ្ញើរបស់លោកឯកអគ្គរាជទូត ឡុង​ ឌីម៉ង់ ជូនដល់បងប្អូនពលករ ពលកានីខ្មែរយើង ដែលបានរងគ្រោះនៅក្នុងករណីអគ្គីភ័យមួយនៅរោងដាំដំណាំមួយនៅក្វាងជូ កាលពីយប់ថ្ងៃពុធកន្លងទៅនេះ បើតាមការចែករំលែកពីទំព័រហ្វេសប៊ុក 박미향 ដែលជាប្រធានសមាគមន៍ ផ្ទាល់។

ក្នុងការចែករំលែក បងស្រីប្រធានសមាគម និងក្រុមការងារបានចុះសួរសុខទុក្ខ និងបានពាំនាំពាក្យពេជផ្តាំផ្ញើរបស់លោកទូត នូវការព្រួយបារម្ភពីសុខភាពបងប្អូនពលករខ្មែរយើងដែលបានរងគ្រោះថ្នាក់ក្នុងគ្រោះអគ្គីភ័យនោះ។ ក្នុងនោះដែរ បងស្រីបានបញ្ជាក់ថា ក្រោយពីគ្រោះអគ្គីភ័យនោះរួចមក ពួកគាត់ទាំងអស់គ្នាមានស្ថានភាពពិបាកក្នុងការរស់នៅប្រចាំថ្ងៃប៉ុន្មានថ្ងៃនេះ ដោយសារខ្វះខាតខុសពីសព្វមួយដង នៃការប្រើប្រាស់ប្រចាំថ្ងៃចំពោះសម្ភារៈផ្សេងៗ សំរាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងនៅមានការភ័យតក់ស្លុតចំពោះព្រឹត្តិការ៍អគ្គីភ័យនោះនៅឡើយ ដែលពួកគាត់នឹកស្មានមិនដល់។

បងស្រីប្រធានសមាគមក៏បានបានជួយផ្តល់ការប្រឹក្សាមតិយោបល់ផ្សេងៗដល់បងប្អូនពលករខ្មែរយើង ដូចជាបញ្ហាបាត់បង់ id កាត លិខិតឆ្លងដែន។ បងស្រីក៏បានថ្លែងអំណរអរគុណដល់ក្រុមការងារខ្លាំងបំផុត ដែលបានតស៑ូជួយ និងបន្ដជួយបងប្អូនពលករខ្មែរយើងតាមផ្លូវច្បាប់ និងបានសន្យារកជំនួយ ជូនពួកគាត់បន្ដទៀតផង។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង១០:៣០នាទីយប់​ ថ្ងៃពុធនេះ មានករណីឆាបឆេះរោងតង់ប្លាស្ទិកមួយកន្លែងនៅទីក្រុងក្វាងជូ ដែលក្នុងនោះមាន​មនុស្ស១៤នាក់​រួមទាំងពលករខ្មែរយើងផងបាន​ ត្រូវបានជន្លៀសចេញពីទីតាំងកើតហេតុ ហើយមិនមានករណីរងរបួសនោះទេ។ បើតាមការបញ្ជាក់របស់អជ្ញាធរ បច្ចុប្បន្នគេកំពុងស៊ើបអង្កេតលើមូលហេតុ ហើយការសន្និដ្ឋានបឋមអាចបណ្តាលមកពីការដុតសំរាមនៅក្បែររោងតង់កើតហេតុនោះ។

ក្នុងនាមយើងជាខ្មែរ ដូចគ្នា តោះបងប្អូនផ្ដល់កំលាំងចិត្ដ ដល់ពួកគាត់ម្នាក់១ផង។

 

Leave a Reply

Your email address will not be published. Required fields are marked *