ប្រយ័ត្នផង! នាយកដ្ឋានជំនាញរាយការណ៍ថានៅកម្ពុជា ថ្មីៗមានករណីខលចូលពីក្រៅប្រទេស ហើយដាក់ចុះវិញភា្លម ជាការបោកប្រាស់បែប call back

កម្ពុជា៖ ថ្មីៗនេះ នាយកដ្ឋានជំនាញប្រឆាំងបទល្មើសបចេ្ចកវិទ្យានៅកម្ពុជា បានចែករំលែកអំពីករណីសង្ស័យបោកប្រាស់តាមរយៈការខលទូរស័ព្ទពីក្រៅប្រទេស ដែលកំពុងកើតមានឡើងសម្រាប់អ្នករស់នៅក្នុងប្រទេសកម្ពុជា។

តាមការចែករំលែក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានរកឃើញថាមានប្រជាពលរដ្ឋយើងជាច្រើន បានទទួលការខលចូលពីលេខក្រៅប្រទេសដែលមានក្បាលលេខ (+370) និង (+381) ដែលជនខិលខូចគ្រាន់តែខលចូលហើយ ដាក់ចុះវិញភ្លាមៗ។

តាមការស្រាវជ្រាវបឋម នាយកដ្ឋានរកឃើញថានេះជាប្រភេទបោកប្រាស់ (Scam) ស្រដៀងគ្នានឹងការបោកប្រាស់ call back ដែលទាមទារឱ្យជនរងគ្រោះយកលេខទូរសព្ទរបស់ខ្លួនតេទៅលេខក្រៅប្រទេសមួយចំនួននោះ ដែលបញ្ហានេះក៏ធ្លាប់បានកើតឡើងក្នុងប្រទេសកម្ពុជាយើងរួចមកហើយ។ ជាមួយការបោកប្រាស់នេះ អ្នកប្រើប្រាស់នឹងត្រូវខាតបង់លុយជាច្រើននៅពេលដែលពួកគេបានយកលេខទូរសព្ទរបស់ខ្លួនតេទៅលេខនោះ ដោយសារតម្លៃសេវាគឺមានតម្លៃថ្លៃ ហើយទឹកប្រាក់និងត្រូវបានកាត់យកពីគណនីទូរសព្ទជនរងគ្រោះដោយស្វ័យប្រវត្តិ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំប្រជាពលរដ្ឋទាំងអស់កុំតេទៅលេខក្រៅប្រទេសដែលលោកអ្នកមិនស្គាល់ ហើយជាពិសេសប្រសិនបើបងប្អូនទទួលបានសារ មានដូចជា ការឈ្នះរង្វាន់ ការលក់ទំនិញថោកក្រោមតម្លៃទីផ្សារ សូមបងប្អូនកុំធ្វើការឆ្លើយតបព្រោះនេះគឺជាការបោកបញ្ឆោតរបស់ក្រុមក្រុមជនខិលខូចតែប៉ុណ្ណោះ៕

ខ្លឹមសារទាំងស្រុងពី៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

Leave a Reply

Your email address will not be published. Required fields are marked *