យ៉ាងហោចណាស់មានអគ្គិភ័យ ២ ករណីធំៗនៅកូរ៉េខាងត្បូងយប់មិញនេះ ដែលក្នុងនោះមួយករណីពាក់ព័ន្ធពលករខ្មែរយើងផងដែរ តែមិនមានរងរបួសនោះទេ

កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់ មានករណីអគ្គីភ័យចំនួនពីរកន្លែងបានកើតឡើងកាលពីយប់ថ្ងៃពុធម្សិលមិញ និងព្រលឹមថ្ងៃព្រហស្បត្តិ៍នេះនៅក្នុងរោងចក្រ ២ ទីតាំងក្នុងប្រទេសកូរ៉េខាងត្បូង នេះបើតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុកកូរ៉េខាងត្បូង និងចែករំលែកក្នុងទំព័រហ្វេសប៊ុក Meng Costa page បំណងល្អពីខ្ញុំ។

ករណីទីមួយជាករណី ដែលមានការឆាបឆេះរោងតង់ប្លាស្ទិកមួយកន្លែងនៅទីក្រុងក្វាងជូ ដែលក្នុងនោះមាន​មនុស្ស១៤នាក់​រួមទាំងពលករខ្មែរយើងផងបាន​ ត្រូវបានជន្លៀសចេញពីទីតាំងកើតហេតុ ហើយមិនមានករណីរងរបួសនោះទេ។ ករណីអគ្គិភ័យនេះកើតឡើងនៅវេលាម៉ោង១០:៣០នាទីយប់​ ថ្ងៃពុធម្សិលមិញនេះ​ ស្ថិតនៅទីតាំងរោងតង់ប្លាស្ទីក​ ចំការផ្កាកូឡាបនៅទីក្រុង​ក្វាងជូ​។ បើតាមការបញ្ជាក់របស់អជ្ញាធរ បច្ចុប្បន្នគេកំពុងស៊ើបអង្កេតលើមូលហេតុ ហើយការសន្និដ្ឋានបឋមអាចបណ្តាលមកពីការដុតសំរាមនៅក្បែររោងតង់កើតហេតុនោះ។

ករណីឆាបឆេះរោងតង់ផ្លាស្ទិក នៅក្វាងជូ

ករណីទីពីរ ជាករណីរឆាបឆេះផ្ទុះឆេះរោងចក្រផលិតសំភារៈគ្រឿងអេឡិចត្រូនិចនៅទីក្រុងនុនសាន​ ដែលក្នុងករណីនោះបានបណ្តាលអោយមានអ្នករងរបួស៩នាក់​ បាត់ខ្លួន១នាក់។ ករណីឆាបឆេះនេះផ្ទុះឡើងនៅវេលាម៉ោង ១:៥០ នាទីរំលងអាធ្រាត្រ ដែលមានសំលេងផ្ទុះ និងភ្លើងចាប់ឆាបឆេះ ហើយដែលបន្តឆេះរហូតដល់ម៉ោង ៥:២០ នាទីព្រឹកទើបភ្លើងនេះត្រូវបានពន្លត់ទាំងស្រុងដោយអជ្ញាធរមានសមត្ថកិច្ច។

តាមការរាយការណ៍ ករណីនេះបានលេបត្របាក់អាគារដល់ទៅ ៧ អាគារនៅក្នុងរោងចក្រ ហើយផ្នែកមួយចំនួននៃឃ្លាំងស្តុកទំនិញ ៣ ក្នុងរោងចក្រនោះក៏ត្រូវប៉ះពាល់ផងដែរ។ ក្នុងនោះដែរ មនុស្ស៩នាក់ដែលបានរងគ្រោះរបួសមាន ៤នាក់ជាអ្នកធ្វើការនៅរោងចក្រវេនយប់ ៣នាក់ជាគ្រូពេទ្យដែលបានបាត់បង់ស្មារតីក្នុងបេសកកម្មជួយសង្គ្រោះនោះ និង២នាក់ជាប្រជាជននៅក្បែរខាងនោះ ហើយមានបុគ្គលិករោងចក្រម្នាក់ទៀតកំពុងបាត់ខ្លួននៅឡើយផងដែរ។

ករណីផ្ទុះឆេះរោងចក្រអេឡិកត្រូនិក នៅទីក្រុងនុនសាន

 

ករណីផ្ទុះឆេះរោងចក្រអេឡិកត្រូនិក នៅទីក្រុងនុនសាន

Leave a Reply

Your email address will not be published. Required fields are marked *