ក្តៅៗ!! ប្រធានាធិបតីកូរ៉េផ្លាស់ប្តូរសមាសភាពលេខាធិការជំនិត ៧ រូប ត្រៀមគោលនយោបាយឆ្លើយតបនឹងកូវីដ-១៩

សេអ៊ូល៖ នាព្រឹកថ្ងៃអាទិត្យនេះ ប្រធានាធិបតី មូន ជេអ៊ីន បានប្រកាសផ្លាស់ប្តូរសមាសភាពលេខាធិការជំនិតចំនួន ៧ រូប នៅក្នុងវិមានប្រធានាធិបតីរ​បស់ខ្លួន។

សមាសភាពផ្លាស់ប្តូររួមមាន៖

  • លោកស្រី Park Kyung-mee អតីតសមាជិកសភា ត្រូវបានតែងតាំងជាលេខាធិការជាន់ខ្ពស់ផ្នែកអប់រំ
  • លោក Tak Hyun-min អតីតមន្ត្រីក្នុងវិមានប្រធានាធិបតី ត្រូវបានតែងតាំងជាលេខាធិការជាន់ខ្ពស់ផ្នែកពិធីការ
  • លោក Han Jung-woo អតីតប្រធានមជ្ឈមណ្ឌលព័ត៌មាន ត្រូវបានតែងតាំងជាលេខាធិការជាន់ខ្ពស់ផ្នែកព័ត៌មានសាធារណៈ
  • លោក Lee Ji-soo អតីតនាយកប្រតិបត្តិសមាគម Korean Standard Association ត្រូវបានតែងតាំងជាលេខាធិការជាន់ខ្ពស់ផ្នែកព័ត៌មានអន្តរជាតិ
  • លោក  Kim Jae-joon អតីតមន្ត្រីខុទ្ទកាល័យ ត្រូវបានតែងតាំងជាប្រធានមជ្ឈមណ្ឌលព័ត៌មាន របស់វិមានប្រធានាធិបតី
  • លោក Lee Ki-heon អតីតមន្ត្រីក្នុងវិមានប្រធានាធិបតី ត្រូវបានតែងតាំងជាលេខាធិការកិច្ចការសាធារណជន
  • លោក Jo Kyung-ho អតីតមន្ត្រីក្នុងវិមានប្រធានាធិបតី ត្រូវបានតែងតាំងជាលេខាធិការផ្នែករួបរួមសង្គម។

 

Leave a Reply

Your email address will not be published. Required fields are marked *