ក្រសួងការងារកូរ៉េប្រកាសផ្តល់កូតាពលករខ្មែរយើង ឆមាសទី១ ឆ្នាំ២០២១នេះ បានដល់ទៅ៥០% បើទោះបីជាស្ថានការណ៍កូវីដនៅបន្តរាតត្បាតខ្លាំង

កូរ៉េខាងត្បូង៖ ក្រសួងការងារ និងមុខរបរនៃសាធារណរដ្ឋកូរ៉េ បានជូនដំណឹងពីការបែងចែកកូតាសម្រាប់ពលករកម្ពុជាទៅធ្វើការនៅសាធារណរដ្ឋកូរ៉េតាមរយៈប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) នេះបើតាមខ្លឹមសារចុះផ្សាយដោយទំព័រហ្វេសប៊ុករបស់ក្រសួងការងារ និងបណ្តុះបណ្តាលកម្ពុជានៅថ្ងៃចន្ទនេះ។

តាមការជូនដំណឹងនេះ បើទោះបីស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មិនទាន់មានការថមថយក៏ដោយ ក៏រដ្ឋាភិបាលកូរ៉េនៅតែបន្តផ្តល់កូតាចំនួន ៥០ភាគរយ សម្រាប់ឆមាសទី១ឆ្នាំ២០២១ ដែលក្នុងនោះមានវិស័យឧស្សាហកម្មចំនួន ៣,៤០៤នាក់ ហើយ សម្រាប់ឆមាសទី២ឆ្នាំ២០២១ កម្ពុជា នឹងទទួលបានកូតាបន្ថែមទៀត បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្បើយ។

ដោយឡែក ចំនួនពលករដែលត្រូវបានអនុញ្ញាតដាក់ចូលក្នុងបញ្ជីសុំស្វែងរកការងារធ្វើក្នុងឆ្នាំ២០២១ មានចំនួនសរុប ២២,៦៩៧ ក្នុងនោះ វិស័យឧស្សាហកម្ម ចំនួន ១៦,២៦១នាក់; វិស័យកសិកម្ម និងចិញ្ចឹមសត្វ ចំនួន ៥,៧៧៨នាក់ និង វិស័យសំណង់ចំនួន ៦៥៨នាក់។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្ហាញក្តីសង្ឃឹមថា នឹងអាចទទួលបានកូតាបន្ថែមទៀត បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ មានភាពល្អប្រសេីរឡេីងក្នុងពេលឆាប់ៗខាងមុខ។

Leave a Reply

Your email address will not be published. Required fields are marked *