ព្រះតេជគុណ រិន សារ៉ូ ចែករំលែកការបកប្រែពីវិធីរក្សាសណ្តាប់ធ្នាប់ និងការរៀបចំពិនិត្យកូវីដ-១៩ ជាព័ត៌មានសំខាន់សម្រាប់ពលករខ្មែរយើង ដែលត្រូវទៅពិនិត្យកូវីដ

កូរ៉េខាងត្បូង៖ អជ្ញាធរកូរ៉េខាងត្បូងបានប្រកាសម្តងហើយ ម្តងទៀតអំពាវនាវឱ្យពលករបរទេសទាំងអស់គួរទៅធ្វើតេស្តកូវីដ-១៩ ដើម្បីពិនិត្យមើល និងការពារការឆ្លងបន្តមេរោគមួយនេះទៅអ្នកដទៃជាលក្ខណៈសហគមន៍។ ការអំពាវនាវនេះបានបញ្ជាក់ហើយ បញ្ជាក់ទៀតថា ពលករបរទេសទាំងអស់ទាំងស្របច្បាប់ និងខុសច្បាប់សុទ្ធតែអាចទៅធ្វើតេស្តរកមេរោគ ដោយមិនមានការបង់ថ្លៃអ្វីទាំងអស់ផងដែរ។

ក្នុងនោះដែរ ដើម្បីសម្រួលដល់ការទៅពិនិត្យរកមេរោគកូវីដ-១៩ ពីសំណាក់បងប្អូនខ្មែរយើងនៅក្នុងប្រទេសកូរ៉េ ទំព័រហ្វេសប៊ុក ជយរក្ខិតោ ភិក្ខុ Jaya Raketo (進宇) បានបង្ហោះចែករំលែកលើទំព័រហ្វេសប៊ុករបស់ខ្លួននូវការបកប្រែពីការជូនដំណឹងអំពីវិធីរក្សាសណ្តាប់ធ្នាប់ របៀបរបប និងការបែងចែកចំពោះការពិនិត្យកូវីដ-១៩សម្រាប់ពលករបរទេស ដែលមានខ្លឹមសារដូចខាងក្រោម៖

1. 코로나 검사를 위해 기다리면서 앞 사람과 거리 두기, 마스크 착용 등 방역수칙 및 질서를 지켜주세요
ក្នុងពេលរងចាំការពិនិត្យរកមេរោគ សូមរក្សាសណ្តាប់ធ្នាប់ និងគោរពតាមការណែនាំស្តីគំលាតសុវត្ថិភាពដូចទៅ៖ រក្សាគំលាតពីអ្នកនៅខាងមុខ និងត្រូវពាក់ម៉ាស់ជាចាំបាច់។

2. 특정 시간에 많은 사람이 방문하면서 새치기, 시비 등이 발생하고 있으니 혼잡한 시간대를 피해서 개별 방문 바랍니다
បើទៅពិនិត្យក្នុងពិសេសណាមួយ ដែលមានមនុស្សច្រើន មានការបញ្ជ្រៀត ប៉ះពារគ្នាកើតឡើង។ដើម្បីបញ្ជៀសពេលមានមនុស្សកកកុញច្រើន សូមអញ្ជើញទៅផ្ទាល់ៗខ្លួន (កុំទៅជាក្រុម)។

3. 불법체류 외국인도 통보되지 않고 무료검사를 받을 수 있습니다
ពលករខុសច្បាប់ ក៏អាចពិនិត្យបានដែរដោយមិនមានការគិតប្រាក់ឡើយ ហើយមិនចាប់ចង ឬរាយការណ៍ផងដែរ។

4. 가까운 선별진료소 위치가 궁금할때 1339
បើអ្នកចង់ដឹងពីកន្លែងពិនិត្យមេរោកកូរ៉ូណានៅជិតកន្លែងស្នាក់នៅ សូមទាក់ទងទៅលេខ១៣៣៩ដើម្បីសាកសួរព័ត៌មានបន្ថែម។

5. 통역이 필요할때 1345 또는 1330
បើត្រូវការសេវ៉ាបកប្រែ សូមទាក់ទងទៅលេខ១៣៤៥ ឬលេខ ១៣៣០។

– 군포경찰서 외사계-(អធិការប៉ូលីសក្រុង)

(បកប្រែក្រៅផ្លូវការ ជយរក្ខិតោ ភិក្ខុ)

សូមបញ្ជាក់ជូនផងដែរថា សម្រាប់ពលករបរទេសទាំងអស់នៅក្នុងខេត្តឃ្យ៉ុងគីដូ អជ្ញាធរមូលដ្ឋានខេត្តបានដាក់ចេញបទបញ្ជាតម្រូវឱ្យដែលតម្រូវឱ្យពលករបរទេសទាំងអស់ក្នុងខេត្តនេះ រួមទាំងពលករខ្មែរយើងផង ចំនួនដល់ជាង ៨៥,០០០នាក់ ត្រូវទៅធ្វើតេស្តជំងឺកូវីដ-១៩ ឱ្យបានមុនថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១នេះ ដែលរាល់ការធ្វើតេស្តទាំងអស់មិនគិតថ្លៃនោះទេ។ ​បទបញ្ជានេះត្រូវបានជូនដំណឹងផ្ទាល់ទៅកាន់គ្រប់និយោជកកូរ៉េជាង ២៥,០០០ ទីតាំង ដែលមានពលករបរទេសធ្វើការជាមួយ។

Leave a Reply

Your email address will not be published. Required fields are marked *