កូរ៉េខាងត្បូង៖ បងប្អូនខ្មែរយើងនៅកូរ៉េ ដែលមានបំណងចង់បន្តការសិក្សានៅក្នុងប្រទេសកូរ៉េ ក្រោយចប់អាណត្តិការងារ ឬចង់នាំសាច់ញាតិមករៀននៅក្នុងប្រទេសកូរ៉េ សូមកុំភ្លេចមកទទួលការពិភាក្សា និងប្រឹក្សាយោបល់ផ្ទាល់ជាមួយអ្នកជំនាញនៅការិយាល័យប្រឹក្សាយោបល់ណាត់។
មានបងប្អូនខ្មែរយើងមិនតិចទេ ដែលបានមកបំពេញការងារនៅក្នុងប្រទេសកូរ៉េ ហើយក្រោយពីផុតសុពលភាពនៃរយៈពេលស្នាក់នៅ និងធ្វើការនៅកូរ៉េហើយ ចង់បន្តការសិក្សានៅក្នុងប្រទេសកូរ៉េខាងត្បូងបន្ថែមទៀត ដើម្បីអាចទទួលបាននូវចំណេះ ពុទ្ធិចាំបាច់ធ្វើជាដើមទុនសម្រាប់ត្រឡប់ទៅកម្ពុជាវិញ ក្នុងការប្រកបរបរ ឬបន្តអាជីពផ្សេងៗទៀត។ ការបន្តការសិក្សានៅក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយពីចប់អាណត្តិការងារគឺអាចរៀបចំទៅបានដោយតម្រូវឱ្យមាននីតិវិធីរៀបចំមួយចំនួន ដែលបងប្អូនខ្មែរយើងចាប់អារម្មណ៍ត្រូវដឹងឱ្យបានច្បាស់ ដើម្បីអាចរៀបចំត្រៀមខ្លួន និងត្រៀមឯកសារចាំបាច់នានា ក្នុងការស្នើសុំរៀនបន្តនេះ។
ដើម្បីអាចត្រៀមខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយ បងប្អូនខ្មែរយើងនៅកូរ៉េ អាចមកទទួលការប្រឹក្សាយោបល់ផ្ទាល់ពីសំណាក់អ្នកជំនាញផ្នែកច្បាប់ និងមានបទពិសោធន៍ទូលំទូលាយនៅការិយាល័យប្រឹក្សាយោបល់ណាត់។
ការិយាល័យប្រឹក្សាយោបល់ណាត់ ជាមណ្ឌលប្រឹក្សាយោបល់ឥតគិតថ្លៃបង្កើតឡើងក្នុងគោលបំណងបង្កភាពងាយស្រួល និងបំពេញតម្រូវការ ដល់សហគមន៍ខ្មែរនៅប្រទេសកូរ៉េ ដែលមានបំណងបន្តការសិក្សានៅក្នុងប្រទេសកូរ៉េ ក្រោយពីបានចប់អាណត្តិការងារ ឬមានបំណងចង់នាំសាច់ញាតិមករៀនសូត្របន្តនៅក្នុងប្រទេសកូរ៉េខាងត្បូង។
– ប្រឹក្សាអំពីការបន្តការសិក្សានៅក្នុងប្រទេសកូរ៉េ ក្រោយពីបានចប់អាណត្តិការងារ
– ប្រឹក្សាអំពីបំណងចង់នាំសាច់ញាតិមករៀនសូត្របន្តនៅក្នុងប្រទេសកូរ៉េខាងត្បូង
សូមបញ្ជាក់ថា តាមរយៈការិយាល័យប្រឹក្សាយោបល់នេះ បងប្អូនខ្មែរយើងនៅកូរ៉េអាចធ្វើការទាក់ទងមកដើម្បីធ្វើការប្រឹក្សាយោបល់សម្រាប់តម្រង់ទិសលើការបន្តការសិក្សា ក្រោយពីបងប្អូនចប់អាណត្តិការងារ ដោយអាចរៀបចំធ្វើការផ្លាស់ប្តូរទិដ្ឋាការ (វីសា) ប្រភេទពលករ ឬវីសាការងាររបស់ខ្លួន ទៅជាវីសាប្រភេទសិស្ស-និស្សិតវិញផងដែរ។
ការិយាល័យនេះប្រមូលផ្ដុំដោយអ្នកមានជំនាញ ចំណេះដឹង និងមានបទពិសោធន៍ខ្ពស់ដើម្បីប្រឹក្សាយោបល់ជូនបងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅប្រទេសកូរ៉េដែលជួបបញ្ហា ឬតម្រូវការព័ត៌មានផ្សេងៗ ដូចជា៖
– បណ្ឌិត ម៉ាង ចំរើន ទូតសុច្ឆន្ទៈកិត្តិយសរបស់ការិយាល័យអន្ដោរប្រវេសន៍ទីក្រុងសេអ៊ូល និងជាទូតសុច្ឆន្ទៈកិត្តិយសរបស់ក្រសួងមហាផ្ទៃ និងសុវត្ថិភាពកូរ៉េ។
– លោកស្រី ផូ ស៊ីថេត ប្រធានក្រុមនៃក្រុមហ៊ុនមេធាវី LawFirm LEADERS
– លោក យៅ សុជាតិ និស្សិតកំពុងបន្តការសិក្សានៅក្នុងប្រទេសកូរ៉េ (អតីតពលករ)



សម្រាប់បងប្អូនដែលចាប់អារម្មណ៍ចង់ធ្វើការប្រឹក្សាយោបល់ផ្សេងៗអាចមកទទួលការប្រឹក្សាយោបល់ផ្ទាល់ទៅតាមកាលបរិច្ឆេទ៖ រៀងរាល់រសៀលថ្ងៃសៅរ៍ ចាប់ពីម៉ោង ១ ដល់ម៉ោង ៥ រសៀល នៅទីតាំង៖ ហាងកាហ្វេ Abocodo 수원역 ច្រកចេញលេខ៩ ខាងឆ្វេងផ្លូវចូលហាងខ្មែរក្រោមដីចម្ងាយ ១០ម៉ែត្រ។
ព័ត៌មានលម្អិតសូមទំនាក់ទំនង៖ 010 7294 9897