សេអ៊ូល៖ សម្រាប់បងប្អូនដែលត្រូវធ្វើដំណើរទៅខ្មែរ ឬត្រឡប់មកកូរ៉េវិញ ត្រូវត្រៀមខ្លួនរៀបចំឯកសារឱ្យបានគ្រប់គ្រាន់ ទាំងពេលចេញ និងចូលវិញ។ ឯកសារត្រូវរៀបចំមានដូចជា៖
ចាប់ពីទី ១ ខែមិថុនា ឆ្នាំ២០២០ នេះទៅ បងប្អូនដែរធ្វើដំណើរទៅខ្មែរត្រូវមានឯកសារបញ្ជាក់មួយចំនួនដើម្បីចូលមកកូរ៉េវិញ៖
#សម្រាប់មុនពេលចេញដំណើរទៅខ្មែរត្រូវរៀបចំឯកសារ៖
재입국허가 신청 (លិខិតបញ្ជាក់ការត្រឡប់មកវិញ) ដើម្បីធ្វើឯកសារនេះ ត្រូវទៅដាក់ពាក្យនៅ 출입국 តាមតំបន់បងប្អូនរស់នៅ ឬ អាចធ្វើនៅព្រលានយន្តហោះកូរ៉េបាន ដោយភ្ជាប់ជាមួយ ID កាត, លិខិតឆ្លងដែន, 통합신청서, 동의서, 사유서។
#សម្រាប់មុនពេលចូលមកកូរ៉េវិញត្រូវរៀបចំឯកសារ៖
자기격리 확인서 (លិខិតបញ្ជាក់ការនៅដោយឡែក) ដើម្បីធ្វើឯកសារនេះ យើងត្រូវទៅដាក់ពាក្យនៅ HRD-Korea ភ្នំពេញ
건강진단서 (លិខិតពិនិត្យសុខភាព) ការពិនិត្យសុខភាពលើកំដៅខ្លួន, ក្អក, ឈឺសាច់ដុំ, សួត។ លិខិតត្រូវចេញពីមន្ទីពេទ្យជាភាសារអង់គ្លេស ឬ ជាភាសាកូរ៉េ បើមិនមានភាសាទាំង២ទេត្រូវបកប្រែជាភាសាណាមួយ ជាមួយនឹង 번역확인서 មួយទៀត
ប្រភព: Hikorea.co.kr
재입국허가 신청 (គម្រូលិខិតបញ្ជាក់ការត្រឡប់មកវិញ)
자기격리 확인서 (គម្រូលិខិតបញ្ជាក់ការនៅដោយឡែក)
건강진단서 (គម្រូលិខិតពិនិត្យសុខភាព)
គម្រូលិខិតបញ្ជាក់ការបកប្រែ