ចែករំលែក! ឱកាសការងារល្អពី មជ្ឈមណ្ឌលបម្រើសេវាកម្ពុជា សម្រាប់បងប្អូនខ្មែរយើងរស់នៅក្នុងប្រទេសកូរ៉េស្រាប់ផង និងនៅកម្ពុជាផង!

📣ឱកាសការងារពី មជ្ឈមណ្ឌលបម្រើសេវាកម្ពុជា សម្រាប់បំពេញការងារនៅការិយាល័យនាទីក្រុងស៊ូវ៉ុន ប្រទេសកូរ៉េខាងត្បូង និងនៅរាជធានីភ្នំពេញ។

សូមជូនព័ត៌មានដល់បងប្អូនខ្មែរយើងនៅកូរ៉េខាងត្បូង និងនៅកម្ពុជា ថាមជ្ឈមណ្ឌលបម្រើសេវាកម្ពុជា ត្រូវការជ្រើសរើសបុគ្គលិកដែលមានតួនាទីដូចខាងក្រោម៖
👉 បគ្គលិកផ្នែករដ្ឋបាល និងសេវាកម្មសាធារណៈ ចំនួន១រូប (នៅទីក្រុងស៊ូវ៉ុន ប្រទេសកូរ៉េ)
ប្រាក់បៀវត្ស 1,500,000 វ៉ុន បូករួមនឹងអត្ថប្រយោជន៍លើការខិតខំប្រឹងប្រែងផ្សេងទៀត។

👉 បគ្គលិកផ្នែករដ្ឋបាល (អាចអាន និងវាយអក្សរកូរ៉េ និងប្រើប្រាស់កុំព្យូទ័របាន) ចំនួន១រូប ផ្ដល់អាទិភាពដល់និស្សិតកំពុងរៀនភាសាកូរ៉េ។
ប្រាក់បៀវត្ស 150$ – 300$ បូករួមនឹងអត្ថប្រយោជន៍លើការខិតខំប្រឹងប្រែងផ្សេងទៀត។

បើសិនជាបេក្ខជន ឬបេក្ខនារីទាំងនៅប្រទេសកូរ៉េខាងត្បូង និងប្រទេសកម្ពុជា មានចំណាប់អារម្មណ៍ អាចផ្ញើប្រវត្តិរូបសង្ខេប (CV) ឬទាក់ទងមកកាន់ Facebook Page មជ្ឈមណ្ឌលបម្រើសេវាកម្ពុជា ឬលេខទំនាក់ទំនង 010-9949-6153(កូរ៉េ)/089-441-986(កម្ពុជា)

សូមបញ្ជាក់ថា មជ្ឈមណ្ឌលបម្រើសេវាកម្ពុជាមានបម្រើសេវាច្រើនប្រភេទសម្រាប់បងប្អូនខ្មែរយើងនៅកូរ៉េ ហើយមានទីតាំង៖
-កូរ៉េខាងត្បូង៖ ទីក្រុងស៊ូវ៉ុន 수원역 ច្រកលេខ9 នៅជាន់ទី២ លើហាងខ្មែរក្រោមដី
-កម្ពុជា៖ ជិតសាលាសង្កាត់ទឹកល្អក់២ ផ្លូវ 156z សង្កាត់ ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

Leave a Reply

Your email address will not be published. Required fields are marked *