ចែករំលែក! របៀបងាយៗ សម្រាប់បងប្អូនខ្មែរយើងនៅកូរ៉េ អាចស្វែងរកទីតាំងសម្រាប់ធ្វើតេស្តកូវីដ-១៩ បាន ដោយគ្រាន់ចុចចូលលីងមួយនេះ

កូរ៉េខាងត្បូង៖ បងប្អូនខ្មែរយើង ទាំងអស់ដែលមានបំណងចង់ទៅធ្វើតេស្តកូរ៉ូណា អាចពិនិត្យមើលទីតាំងសម្រាប់ធ្វើតេស្ត តាមរយៈគេហទំព័រខាងក្រោមនេះ របស់រដ្ឋាភិបាលកូរ៉េ៖

https://www.gov.kr/portal/coronaPolicy/tmprClinic

នៅពេលចូលទៅតំណខាងលើនេះហើយ សូមធ្វើការជ្រើសរើសយកតំបន់ដែលបងប្អូនរស់នៅ ដើម្បីចេញនូវព័ត៌មានអំពីទីតាំងពិនិត្យកូវីដ ក្នុងមូលដ្ឋានរបស់បងប្អូនផ្ទាល់។ សូមធ្វើការចុចរេីសទីក្រុងដែលយេីងរស់នៅ​ នឹងមានចេញអាស័យដ្ឋានកន្លែងពិនិត្យ​ ហើយជាពិសេសសំរាប់អ្នកខេត្តក្យង់គីដូ​ សូមចុចយកពាក្យ​ 경기도선별검사소។

សូមបញ្ជាក់រាល់ការពិនិត្យកូវីដ សម្រាប់បងប្អូនខ្មែរយើង និងពលករបរទេសទូទៅមិនគិតថ្លៃ ហើយសម្រាប់អ្នកដែលស្នាក់នៅខុសច្បាប់ ក៏អជ្ញាធរទទួលពិនិត្យជូនមិនគិតថ្លៃផងដែរ  ហើយមិនមានសួរនាំពីសុពលភាពវីសារ​ រឺចាប់បញ្ជូននោះទេ​ ដូចនេះសូមបងប្អូនខ្មែរយើង ជាពិសេសអ្នកនៅខេត្តឃ្យ៉ុគីដូ សូមទៅពិនិត្យទាំងអស់គ្នា​ ដេីម្បីទប់ស្កាត់ការចំលង​ ។

Leave a Reply

Your email address will not be published. Required fields are marked *