CamboFinance៖ កាលពីពេលថ្មីៗនេះមានពត៌មានទាក់ទងនឹងសេចក្ដីប្រកាសបញ្ចប់ការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ បន្ទាប់ពីកិច្ចប្រជុំរវាងប្រទេសទាំងពីរនៅថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២១ តាមរយ:ប្រពន្ធ័វីដេអូអនឡាញ។ ដូចនេះយើងងាកមកចាប់អារម្មណ៍ថាតើកិច្ចព្រមព្រៀងនេះមានអត្ថប្រយោជន៍អ្វីខ្លះក្នុងវិស័យសេដ្ឋកិច្ខ ធុរកិច្ចនិងប្រជាជនដល់ភាគីទាំងពីរ ពិសេសភាគីកម្ពុជាយើង។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចជាតិ និងសង្គមកម្ពុជាទាំងមូល ដោយសារមានសេចក្ដីសម្រេចលើការពង្រឹងភាពជាដៃគូ និងការធ្វើពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ដែលអាចបែងចែកផលប្រយោជន៍ទាំងមូលតាមរូបភាពខាងក្រោមសេដ្ឋកិច្ចប្រទេសកម្ពុជា និងប្រជាជនកម្ពុជា។
សេចក្ដីបញ្ចប់ការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះគឺជាជំហានឈានទៅដល់ការចុះហត្ថលេខា ដើម្បីដាក់ជាការអនុវត្តសកម្មភាពពាណិជ្ជកម្មទ្វេភាគីសេរី ដោយយោងតាមគោលការណ៍នៅក្នុងកិច្ចសន្យានោះ។ ប្រទេសកម្ពុជានឹងទទួលបានការលើកកំពស់ផ្នែកនាំចេញទៅកាន់ទីផ្សារដ៏ទូលំទូលាយរបស់ប្រទេសកូរ៉េដែលជាប្រទេសអភិវឌ្បន៍ នូវផលិតផលសម្លៀកបំពាក់ វាយនភណ្ឌ គ្រឿងបន្លាស់ កាបូប ស្បែកជើង កៅស៊ូ ឧបករណ៍អេឡិចត្រូនិច និងផលិតផលកសិកម្មផ្សេងៗទៀតជាដើម។
កម្ពុជាសង្ឃឹមថានឹងទទួលបានការអនុគ្រោះពន្ធបន្ថែមទៀតពីសាធារណរដ្ឋកូរេ៉ ទៅលើទំនិញនាំចេញទាំងនោះ។ ការអនុគ្រោះពន្ធគឺជាការជួយជម្រុញឲ្យប្រទេសកម្ពុជាមានលទ្ធភាពក្នុងការផលិតនិងនាំចេញទំនិញបានកាន់តែច្រើន ដែលជាកត្តាជ្រោមជ្រែងក្នុងការរីកលូតលាស់នូវវិស័យសេដ្ឋកិច្ចកម្ពុជា។ ប្រទេសយើងជាប្រទេសពឹងផ្អែកហើយមានសក្ដានុពល ឬ Comparative Advantage លើវិស័យកសិកម្ម និងវិស័យកាត់ដេរមួយចំនួនទៀត សម្រាប់ធ្វើជាផលិតផលនាំចេញ តាមទ្រឹស្ដីសេដ្ឋកិច្ចការខិតខំផលិតទំនិញដែលស្ថិតក្នុងសក្ដានុពលនូវការផលិតរបស់ប្រទេសនោះអាចជួយពន្លើនវិស័យសេដ្ឋកិច្ចឲ្យកាន់តែលូតលាស់ទៅមុខ បានច្រើនជាងទំនិញមិនស្ថិតក្នុងសក្ដានុពល។
លើសពីនេះការពង្រឺងភាពជាដៃគូក្នុងធ្វើពាណិជ្ជកម្មសេរីមួយនេះអាចទាក់ទាញដល់អ្នកវិនិយោគមកពីប្រទេសកូរ៉េឬប្រទេសផ្សេងៗដែលមានបំណងចង់នាំចេញទំនេញរបស់ខ្លួនតាមរយ:កម្ពុជា បានកាន់តែច្រើន ដោយនេះអាចបង្កើតនិងបង្កើនការងារដល់ប្រជាពលរដ្ឋខ្មែរយើងថែមទៀតផង។ ម៉្យាងវិញទៀតប្រជាជនកម្ពុជាយើងនិងមានភាពងាយស្រួលក្នុងការទិញទំនិញដែលនាំចូលពីប្រទេសកូរ៉េ ដោយសារពន្ធនាំចូលនឹងមានកំរិតទាបជាងមុនដែលនាំឲ្យតម្លៃផលិតផលកាន់តែចុះតាមហ្នឺងដូចគ្នា។
សរុបមកអត្ថប្រយោជន៍ដែលយើងអាចទទួលបានពីការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសអភិវឌ្បន៍មួយនេះមានដូចជាការរក្សានូវកំណើនសេដ្ឋកិច្ច និងជីវភាំពប្រជាជន។ការសម្រចបានសមទ្ធផលមួយគឺជាមោទនភាពមួយដែលកម្ពូជាអាចធ្វើទោះក្នុងកាលទេសតឺងរីងមួយនៃការផ្ទុះឡើងនូវជម្ងឺកូវីដ១៩។
សម្រាប់ពត៌មានបន្ថែម
https://www.khmertimeskh.com/…/the-next-step-cambodias…/
ខ្លឹមសារទាំងស្រុងពី៖ CamboFinance