អ៊ីនឆុន៖ ក្រុមហ៊ុន Coupang “쿠팡” ដែលចែកចាយផលិតផលតាមអនឡាញធំជាងគេមួយនៅក្នុងសាធារណរដ្ឋកូរ៉េ សាខានៅក្នុងទីក្រុងប៊ូឆន់ 부천시 នៃខេត្តក្យង់គីដូ 경기도 តំបន់ 031 (មណ្ឌលស្តុកទុក និងវេចខ្ចប់អីវ៉ាន់ 물류센터) កំពុងតែមានអ្នកផ្ទុកវីរុសកូវីដ-១៩ ឬ Covid-19 ជាលក្ខណ:ក្រុមកេីនឡេីងជាបន្តបន្ទាប់។
គិតត្រឹមថ្ងៃអង្គារនេះ គេរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួនដល់ ១១ នាក់ហើយ ហើយអជ្ញាធរក៏កំពុងចាប់ផ្តើមធ្វើតេស្តលើមនុស្សជាង ៣៦២៦ នាក់ ដែលជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនខាងលើផងដែរ។
សហគ្រាសធំ ដែលមានបុគ្គលិកបំពេញការងារក្នុងមួយថ្ងៃជាមធ្យមប្រមាណជាង ១០០០ នាក់នេះ ត្រូវបានផ្អាកដំណើរតាំងពីថ្ងៃចន្ទ រហូតដល់អាចធានាបានថាមិនមានហានិភ័យនៃការឆ្លងកើតឡើងបន្តទៀត។
បងប្អូនទាំងអស់គ្នាដែលជាអតិថិជន កំពុងតែប្រេីប្រាស់សេវាកម្មរបស់ក្រុមហ៊ុននេះ នាពេលបច្ចុប្បន្ន សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសអ្នកនៅតំបន់031 경기도។
សម្រាប់ករណីឆ្លងជាចង្កោមកំពុងតែបន្តកើនឡើងនោះនៅតំបន់អ៊ីតេវុននោះ គិតត្រឹមថ្ងៃអង្គារនេះ មានដល់ ២៥៥ ករណីហើយ។