មកពីឈប់វិញ មានករណីកូវីដសហគមន៍ថ្មីនៅ ក្រុងតុងទូឆន់ លើបរទេសដល់ទៅ ៨៤នាក់ ខណៈអជ្ញាធរនឹងពិនិត្យទ្រង់ទ្រាយធំលើសហគមន៍ជនបរទេសនៅទីនោះ

កូរ៉េខាងត្បូង៖ របាយការណ៍នៃជំងឺកូវីដនៅថ្ងៃអង្គារនេះ បង្ហាញថាមានករណីផ្ទុះឆ្លងជាសហគមន៍ថ្មីមួយទៀតនៅតំបន់តុងទូឆន់ ​(동두천) នៃខេត្តឃ្យ៉ុងគី ដែលមានមនុស្សដល់ទៅ៨៤នាក់ហើយ រួមទាំងជនបរទេសដែលរស់នៅក្នុងតំបន់នោះផង រកឃើញថាឆ្លងកូវីដតៗគ្នា បើតាមការផ្សាយរបស់សារព័ត៌មាន​ Yonhap News នៅព្រឹកនេះ។

ក្រុងតុងទូឆន់ ​(동두천) នៃខេត្តឃ្យ៉ុងគី បានបញ្ជាក់ថាក្នុងចំណោមអ្នកដែលរកឃើញវិជ្ជមានថ្មីនេះ មាន៧៩នាក់ជាជនបរទេសរកឃើញនៅថ្ងៃអង្គារនេះ និង៥នាក់ជាជនជាតិបរទេសដែររកឃើញកាលពីថ្ងៃចន្ទ ក្រោយពីអជ្ញាធរសុខាភិបាលកូរ៉េបានធ្វើការពិនិត្យទ្រង់ទ្រាយធំមួយទៅលើជនបរទេសដែលរស់នៅក្នុងតំបន់នោះ និងតំបន់ក្បែរខាង។

បើតាមការបញ្ជាក់ អជ្ញាធរនឹងបន្តធ្វើការពិនិត្យបន្ថែមលើជនបរទេសដែលមានដល់ ៣,៩៦៦នាក់នៅក្នុងតំបន់នេះទៀត ដើម្បីពិនិត្យប្រភពនៃជំងឺ និងការឆ្លងបន្តគ្នាបន្ថែមទៀត។

ឆ្លើយតបទៅនឹងព្រឹត្តិការណ៍នេះ ស្របពេលដែលថ្ងៃនេះជាថ្ងៃចូលបវេសនកាលដំបូង អជ្ញាធរបានសម្រេចដាក់ឱ្យសាលារៀនទាំងអស់នៅក្នុងតំបន់នេះ ធ្វើការសិក្សាតាមប្រព័ន្ធអនឡាញសិននៅថ្ងៃអង្គារ និងថ្ងៃពុធនេះ។

Leave a Reply

Your email address will not be published. Required fields are marked *