រថយន្តរាប់រយគ្រឿង ជាប់កកស្ទះលើផ្លូវល្បឿនលឿននៅហ្គាងវ៉ុន ដោយសារចរាចរណ៍ត្រឡប់ពីថ្ងៃឈប់សម្រាកច្រើនហើយ ព្រិលធ្លាក់ខ្លាំងទៀតល្ងាចនេះ

កូរ៉េខាងត្បូង៖ នៅល្ងាចនេះ រថយន្តជាច្រើនគ្រឿងត្រូវបានកកស្ទះនៅតាមដងផ្លូវមហាវិថី នៅតាមតំបន់ភាគខាងកើតតំបន់ឆ្នេរប្រទេសកូរ៉េខាងត្បូង ដោយសារតែព្រិលធ្លាក់យ៉ាងខ្លាំងនៅល្ងាចថ្ងៃចន្ទនេះ បើតាមការរាយការណ៍ពីអជ្ញាធរកូរ៉េខាងត្បូង។

ការកកស្ទះនេះគឺបណ្តាលមកពីអាកាសធាតុធ្លាក់ព្រិលខ្លាំងកម្រាស់ដល់ជាង ១០សង់ទីម៉ែត្រនៅថ្ងៃនេះ ក្នុងតំបន់ខេត្តហ្គាងវ៉ុន ដែលនាំ​ឱ្យរថយន្តជាច្រើននៅតាមដងផ្លូវត្រូវកកស្ទះគ្នាជាបន្តបន្ទាប់នៅតាមផ្លូវល្បឿនលឿន Donghae Expressway នៅចំណុចផ្លូវកាត់ជាបួនប្រសព្វ ដែលជាប់តកន្ទុយគ្នាជាង ២គីឡូម៉ែត្រ​ឯណោះ បើតាមការរាយការណ៍ពីអជ្ញាធរជំនាញ។

នៅថ្ងៃចន្ទដែលជាថ្ងៃសម្រាកនៃបុណ្យឯករាជ្យជាតិកូរ៉េនេះ ជាឱកាសសម្រាប់ប្រជាជនកូរ៉េធ្វើដំណើរកំសាន្តតាំងពីចុងសប្តាហ៍មក ហើយនៅល្ងាចថ្ងៃចន្ទនេះ ក៏មានចរាចរណ៍ច្រើនដោយសារថ្ងៃស្អែកជាថ្ងៃធ្វើការធម្មតាវិញហើយ ដែលម្នាក់ៗត្រូវសម្រុកត្រឡប់មកពីកន្លែងដើរកំសាន្តរៀងៗខ្លួន។

ក្នុងនោះដែរ ជាមួយនឹងចរាចរណ៍ច្រើនហើយ រួមផ្សំនឹងការធ្លាក់ព្រិលខ្លាំងផង នាំឱ្យរថយន្តមួយចំនួនមានបញ្ហាបច្ចេកទេសនៅតាមដងផ្លូវផងដែរ ដែលនាំឱ្យមានបញ្ហាកកស្ទះនេះកើតឡើង។

Leave a Reply

Your email address will not be published. Required fields are marked *