សាហាវមែនទែន! ករណីចោរអាវុធគ្រប់ដៃចូលប្លន់ម្ចាស់ផ្ទះ ជម្រិត១លានដុល្លារ តែត្រូវកងកម្លាំងអាវុធហត្ថចុះបង្ក្រាបផ្ទាល់ ផ្ទុះអាវុធស្រោចស្លាប់ឧក្រិដ្ឋជនទាំងអស់

កម្ពុជា៖ មុននេះបន្តិច តាមការរាយការណ៍ភ្លាមៗរបស់ទំព័រហ្វេសប៊ុករបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស (Phnom Penh Gendarmerie) អំពីករណីចាប់ជម្រិតដ៏រន្ធត់មួយនៅកម្ពុជា ដែលឈានដល់ការផ្ទុះអាវុធរវាងកងកម្លាំងសមត្ថកិច្ច និងចោរចាប់ជម្រិតរហូតដល់ពួកចោរទាំងអស់ត្រូវបាត់បង់ជីវិតត្រូវបាត់បង់ជីវិតនៅទីតាំងភ្លាមៗ។

តាមការផ្សព្វផ្សាយ ករណីឧក្រិដ្ឋជន០៤នាក់ បានចូលប្លន់ក្នុងផ្ទះមួយកន្លែងនៅបុរីអង្គរភ្នំពេញ ដោយបានរៀបផែនការជម្រិតយកប្រាក់១លានដុល្លារជាមុន ទើបប្លន់សម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធនិងកូនឈ្នួល០២នាក់ ជាក្រោយ តែក្នុងករណីដ៏សាហាវនេះ ត្រូវបានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បើកប្រតិបត្តិការចុះបង្ក្រាបក្រុមឧក្រិដ្ឋជនទាំងនោះ។ ក្នុងប្រតិបត្តិការដ៏ក្តៅគគុកកក្រើករាជធានីនេះ ឧក្រិដ្ឋជនទាំង០៤នាក់ ដែលសុទ្ធតែមានប្រដាប់ដោយអាវុធគ្រប់ដៃ បានប្រើប្រាស់កាំភ្លើងវែង AK ០១ដើម និងកាំភ្លើងខ្លី០២ដើម បាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលនាំឱ្យកងកម្លាំងអាវុធហត្ថបានប្រើសិទ្ធិការពារខ្លួន បាញ់តបតត្រឡប់ទៅវិញ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង។

បើតាមការបញ្ជាក់បន្ថែម ទាំងភាគីម្ចាស់ផ្ទះ និងសមត្ថកិច្ចមិនមានបញ្ហាគ្រោះថ្នាក់របួសនោះទេ គឺសុខសុវត្ថិភាពទាំងអស់គ្នា។

នេះជាព័ត៌មានបឋម ចំពោះព័ត៌មានបន្ថែមទៀត សូមរង់ចាំតាមដានជាបន្តបន្ទាប់នាពេលក្រោយ។

Leave a Reply

Your email address will not be published. Required fields are marked *