ចែករំលែកផង! ស្ថានទូតកម្ពុជានៅកូរ៉េ កំពុងប្រកាសស្វែងរកស្រ្តីខ្មែរម្នាក់បាត់ខ្លួនពីម្សិលមិញ ទើបនឹងចូលមកនៅក្នុងប្រទេសកូរ៉េបាន ២ ខែប៉ុណ្ណោះ

កូរ៉េខាងត្បូង៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រ​ចាំនៅសាធារណរដ្ឋកូរ៉េ បានបង្ហោះចែករំលែកនូវដំណឹងស្វែងរកស្រ្តីខ្មែរម្នាក់ដែលបានបាត់ខ្លួន និងព័ត៌មានដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូង​ បើតាមការចែករំលែកនៅព្រឹកថ្ងៃអង្គារទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

តាមការជូនដំណឹង ស្រ្តីខ្មែរខាងលើនេះមានឈ្មោះ ឌុច រតនា (DUCH RATANA) ដែលមានអាយុ២១ឆ្នាំ ហើយត្រូវបានដឹងថាបាត់ខ្លួនពីគេហដ្ឋានរបស់ខ្លួននៅក្នុងទីក្រុងសេអ៊ូលកាលពីព្រឹកថ្ងៃចន្ទទី២២ ខែកុម្ភៈ ឆ្នាំ២០២១ម្សិលមិញនេះ។ បើតាមព័ត៌មានដែលពាក់ព័ន្ធនឹងស្រ្តីខាងលើ គេដឹងថាស្ត្រីរូបនេះកាន់ទិដ្ឋាការ (វីសា) F-6 ដែលជាទិដ្ឋាការសម្រាប់អ្នករៀបការជាមួយជនជាតិកូរ៉េ ហើយស្រ្តីរូបនេះទើបនឹងមកដល់ប្រទេសកូរ៉េបានប្រហែល២ខែនេះប៉ុណ្ណោះ។

ប្រសិនបើបងប្អូនស្គាល់ ឬបានជួបស្ត្រីដែលមានភិនភាគដូចក្នុងរូបថតនេះ សូមទំនាក់ទំនងមកស្ថានទូតកម្ពុជានៅកូរ៉េតាមទំព័រហ្វេសប៊ុកផ្ទាល់ ឬតាមរយៈទូរស័ព្ទលេខ 0237851041។

Leave a Reply

Your email address will not be published. Required fields are marked *