កម្មវិធី “បន្លែសហគមន៍” គម្រោងទី២ គាំទ្រផ្ទាល់ដោយស្ថានទូតកម្ពុជា ត្រូវបានចាប់ផ្តើមនៅគីមផូ

គីមផូ៖ នារសៀលថ្ងៃទី ២៣ ឧសភា ២០២០ កម្មវិធី “បន្លែសហគមន៍” គម្រោងទី២ នៅទីក្រុងគីមផូ ត្រូវបានចាប់ផ្តើមដោយមានការចូលរួមបើកពីសំណាក់ថ្នាក់ដឹកនាំស្ថានទូត និងសហគមន៍កម្ពុជា រួមនឹងមជ្ឈមណ្ឌលគាំពារជនបរទេសនៅទីក្រុងគីមផូផងដែរ។

ដូចគ្នាទៅនឹងគម្រោងលើកទី១ នៃកម្មវិធី “បន្លែសហគមន៍” ដែរ គម្រោងនេះឧបត្ថមគាំទ្រដល់ស្រ្តីខ្មែរដែលមានក្រុមគ្រួសារកូរ៉េ មានជីវភាពខ្វះខាត ឬអត់ការងារធ្វើ ឬចង់ស្វែងយល់ពីការដាំបន្លែដែលមានតម្រូវការ ជាមួយនឹងតម្លៃខ្ពស់នៅប្រទេសកូរ៉េ ដោយស្ថានទូតជាអ្នកចេញថ្លៃជួលដី កូនពូជ គ្រាប់ពូជ ជី និងសំភារៈកសិកម្មផ្សេងៗ និងជួយស្វែងរកទីផ្សារក្នុងការលក់ផលិតពេលទទួលផល។

Leave a Reply

Your email address will not be published. Required fields are marked *