កូរ៉េខាងត្បូង៖ សូមជំរាបជូនបងប្អូនខ្មែរយើងស្នាក់នៅកូរ៉េ ជាពិសេសបងប្អូនពលករខ្មែរយើងនៅកូរ៉េ ឱ្យបានជ្រាបអំពីសេវាកម្មប្រឹក្សាផ្តល់យោបល់សម្រាប់បងប្អូនខ្មែរយើងនៅកូរ៉េ ដែលមានបំណងចង់ប្រឹក្សាពីបញ្ហាការងារ បញ្ហាស្នាក់នៅ ក៏ដូចជាបញ្ហាសិក្សា រួមនឹងបញ្ហាសំខាន់ៗដទៃទៀតដែលបងប្អូនជួបប្រទះនៅកូរ៉េ។
ការិយាល័យប្រឹក្សាយោបល់ណាត់ ជាមណ្ឌលប្រឹក្សាយោបល់ឥតគិតថ្លៃបង្កើតឡើងក្នុងគោលបំណងបង្កភាពងាយស្រួល និងបំពេញតម្រូវការ ដល់សហគមន៍ខ្មែរនៅប្រទេសកូរ៉េ ដែលជួបបញ្ហាការងារ ការសិក្សា និងហិរញ្ញវត្ថុ ហើយកំពុងរកដំណោះស្រាយ ដោយផ្តល់ការប្រឹក្សាយោបល់លើប្រធានបទសំខាន់ៗដូចជា៖
– ប្រឹក្សាអំពីច្បាប់ការងារ វិវាទការងារ និងដំណោះស្រាយផ្លូវច្បាប់នានា
– ប្រឹក្សាអំពីការបន្ដសិក្សាក្រោយចប់អាណត្តិ និងដំណោះស្រាយបញ្ហាសិក្សានៅប្រទេសកូរ៉េ
– ប្រឹក្សាអំពីហិរញ្ញវត្ថុ និងដំណោះស្រាយបញ្ហាហិរញ្ញវត្ថុ នៅក្នុងប្រទេសកូរ៉េ
សូមបញ្ជាក់ថា បងប្អូនខ្មែរយើងនៅកូរ៉េក៏អាចធ្វើការទាក់ទងមកដើម្បីធ្វើការប្រឹក្សាយោបល់សម្រាប់តម្រង់ទិសលើការបន្តការសិក្សា ក្រោយពីបងប្អូនចប់អាណត្តិការងារ ដោយអាចរៀបចំធ្វើការផ្លាស់ប្តូរទិដ្ឋាការ (វីសា)ប្រភេទពលករ ឬវីសាការងាររបស់ខ្លួន ទៅជាវីសាប្រភេទសិស្ស-និស្សិតវិញផងដែរ។
ការិយាល័យនេះប្រមូលផ្ដុំដោយអ្នកមានជំនាញ ចំណេះដឹង និងមានបទពិសោធន៍ខ្ពស់ដើម្បីប្រឹក្សាយោបល់ជូនបងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅប្រទេសកូរ៉េដែលជួបបញ្ហា ឬតម្រូវការព័ត៌មានផ្សេងៗ ដូចជា៖
-បណ្ឌិត ម៉ាង ចំរើន ទូតសុច្ឆន្ទៈកិត្តិយសរបស់ការិយាល័យអន្ដោរប្រវេសន៍ទីក្រុងសេអ៊ូល និងជាទូតសុច្ឆន្ទៈកិត្តិយសរបស់ក្រសួងមហាផ្ទៃ និងសុវត្ថិភាពកូរ៉េ។
-លោកស្រី ផូ ស៊ីថេត ប្រធានក្រុមនៃក្រុមហ៊ុនមេធាវី LawFirm LEADERS
– អ្នកនាង លី ហាណា នាយកមជ្ឈមណ្ឌលបម្រើសេវាកម្ពុជា និងជាភ្នាក់ងារប្រឹក្សាឥណទានធនាគារ JB។
សម្រាប់បងប្អូនដែលចាប់អារម្មណ៍ចង់ធ្វើការប្រឹក្សាយោបល់ផ្សេងៗអាចមកទទួលការប្រឹក្សាយោបល់ផ្ទាល់ទៅតាមកាលបរិច្ឆេទ៖ រៀងរាល់រសៀលថ្ងៃសៅរ៍ ចាប់ពីម៉ោង ១ ដល់ម៉ោង ៥ រសៀល នៅទីតាំង៖ ហាងកាហ្វេ Abocodo 수원역 ច្រកចេញលេខ៩ ខាងឆ្វេងផ្លូវចូលហាងខ្មែរក្រោមដីចម្ងាយ ១០ម៉ែត្រ។
ព័ត៌មានលម្អិតសូមទំនាក់ទំនង៖ 01072949897