ចែកគ្នាដឹង! ពេលទិញឥវ៉ាន់ ដែលឆ្ងល់អត់ថាកាលបរិច្ឆេទហួសដឺឡេរបស់ផលិតផលនីមួយៗ BBF និង EXP ខុសគ្នាយ៉ាងដូចម្តេចទៅ?

CamboFinance៖ «ឃើញបាតកំប៉ុងដាក់ BBF និង EXP តើយ៉ាងខុសគ្នាយ៉ាងម៉េចទៅ?»
តើអ្នកមុននឹងហូបអាហារកំប៉ុងដែលពិនិត្យបាតកំប៉ុងមើល Delay ដែររឺទេ ?
តើរវាង BBF និង EXP ខុសគ្នាយ៉ាងដូចម្តេច ?

– BBF មកពីពាក្យពេញថា Best Before Date គឺជាការប្រាប់អំពីពត័មានថ្ងៃខែនិងឆ្នាំ ដែលទំនិញមួយនឹងផុតការកំណត់កម្រិតស្តង់ដារគុណភាពរបស់វាមានដូចជា ក្លិន រសជាតិ ពណ៌ ជាដើម តែមិនមានន័យថាទំនិញនោះលែងមានសុវត្ថិភាពក្នុងការបរិភោគទេ គ្រាន់តែស្តង់ដារគុណភាពរបស់វាដូចជារសជាតិជាដើមនោះមានការធ្លាក់ចុះ ។ យ៉ាងណាមិញទំនិញ BBF នេះក៏បានកំណត់ពីលក្ខខណ្ឌក្នុងការស្តុកទំនិញទុកដូចជាកន្លែងមានសីតុណ្ហភាពកំណត់ពីប៉ុន្មានទៅប៉ុន្មានអង្សាសេជាដើមក្នុងករណីដែលអ្នកប្រើប្រាស់មិនបានស្តុកទុកត្រឹមត្រូវតាមលក្ខខណ្ឌទាំងនោះ ទំនិញនឹងមានការធ្លាក់ចុះស្តង់ដារគុណភាពបន្តិចម្តងៗទាំងមិនទាន់ដល់ថ្ងៃកំណត់ Best Before Date ។

– EXP មកពីពាក្យពេញថា Expiry Date គឺជាការប្រាប់អំពីពត័មានថ្ងៃខែនិងឆ្នាំ ដែលទំនិញមួយផុតកាលកំនត់ដែលនាំអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ខុសពីBBF ដែលវាត្រឹមតែធ្លាក់គុណភាព ។ ទំនិញដែលផុត Expiry Date តាមផ្លូវច្បាប់គឺមិនតម្រូវអោយបន្តដាក់លក់ទេ ហើយ គេតម្រូវអោយអ្នកលក់មាននីតិវិធីត្រឹមត្រូវក្នុងការបោះចោលទំនិញនោះដោយការដុតកំទេចចោលចៀសជាងត្រឹមបោះចោលធម្មតា ក្រៅពី EXP ដែលគេនិយមប្រើលើអាហារកំប៉ុង គ្រឿងម្ហូបស្រស់មួយចំនួនទៀតដូចជាសាច់គោ សាច់ជ្រូក ទឹកដោះគោ ជាដើម មានពាក្យ Used By ដែលមានន័យប្រហាក់ប្រហែលគ្នាទាក់ទងនឹងសុវត្ថិភាពចំនីអាហារ ។

សរុបមកវិញការយល់ពីភាពខុសគ្នារវាង BBF និង EXP នឹងជួយអោយអ្នកដើរផ្សារទិញទំនិញ អាហារហូបចុក ដោយមិនមានការព្រួយបារម្ភខ្លាចចាញ់បោកអ្នកលក់ ម៉្យាងវិញទៀត សម្រាប់អ្នកសន្សំសំចៃពេលដើរផ្សារអាចធ្វើផែនការទុកប្រចាំសប្តាហ៍បានរើសចំនីអាហារណាដែលមាន BBF Date សម្រាប់ប្រើប្រាស់បានយូរ រីឯ ហាងលក់ទំនិញជាដើមយើងឃើញថាពួកគេព្យាយាមលក់ជា Discount បញ្ចុះតម្លៃនៅពេលទំនិញមួយជិតដល់ថ្ងៃកំណត់ Best Before Date និង Expiry Date សម្រាប់ Best Before Date គឺមិនខុសច្បាប់ទេគ្រាន់តែយើងត្រូវទទួលស្គាល់ថាទំនិញនោះបានធ្លាក់គុណភាពហើយ ចំណែកឯទំនិញផុត Expiry Date អាចនឹងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់នឹងប្រឈមមុខតាមផ្លូវច្បាប់ ។

ខ្លឹមសារទាំងស្រុងពី៖ CamboFinance

 

Leave a Reply

Your email address will not be published. Required fields are marked *