សេអ៊ូល៖ សូមជំរាបជូនដំណឹងស្ដីពីការចេញចូលប្រទេសកូរ៉េ ដូចខាងក្រោម៖
1)- ជនបរទេសដែលត្រូវការចេញពីកូរ៉េទៅក្រៅប្រទេសនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ ចាំបាច់ត្រូវចុះឈ្មោះសុំការអនុញ្ញាតការចូលមកវិញ មុនពេលចេញទៅ។
- អ្នកអាចចុះឈ្មោះនៅ 출입국외국인관서 (ការិយាល័យអន្តោប្រវេសន៍) ឬនៅព្រលានយន្តហោះបាន។
2)- មុនពេលចូលមក អ្នកត្រូវពិនិត្យសុខភាពទាក់ទងនឹងជំងឺកូរ៉ូណា19 នៅមន្ទីរពេទ្យក្នុងប្រទេសកំណើត មុនពេលចូលឱ្យបានពីរថ្ងៃ (48ម៉ោង) រួចហើយត្រូវភ្ជាប់លិខិតពិនិត្យនោះ មកជាមួយទើបអាចចូលបាន។
*លិខិតពិនិត្យសុខភាព គឺទទួលស្គាល់តែលិខិតដែលបានពិនិត្យក្នុង 48 ម៉ោង មុនថ្ងៃចូល និងចេញជាភាសាអង់គ្លេសតែប៉ុណ្ណោះ។
បើចង់ដឹងព័ត៌មានច្បាស់ ☎️ 1345