កូរ៉េខាងត្បូង៖ ក្រោយពីពិធីបុណ្យចូលឆ្នាំនៅក្នុងប្រទេសកូរ៉េត្រូវបានបញ្ចប់ទៅរួចរាល់ ករណីឆ្លងជំងឺកូវីដជាសហគមន៍បន្តបន្ទាប់បានកើតមានឡើងនៅតាមទីកន្លែងធ្វើការ កន្លែងស្នាក់នៅ និងតាមរោងចក្រនានា ដែលកំពុងបង្កជាការព្រួយបារម្ភឡើងវិញនូវហានិភ័យនៃជំងឺកូវីដនេះ។
តាមរយៈការចែករំលែកដោយសង្ខេបពីទំព័រហ្វេសប៊ុក Meng Costa page បំណងល្អពីខ្ញុំ បច្ចុប្បន្នគេរកឃើញមានករណីឆ្លងសហគមន៍ចំនួន៤ករណីធំៗរួមមាន៖
១-រោងចក្រផលិតរថយន្តហុីយ៉ុនដាយនៅឈុនជូ បុគ្គលិក៥នាក់បានឆ្លងកាលពី២ខែមុនឥលូវប្រកាសអាសន្នទៀតបុគ្គលិកឆ្លងទាំងអស់ ។
២-រោងចក្រសាំសុងផលិតសំភារ:អគ្គីសនីនៅក្វាងជូបុគ្គលិក៤នាក់បានឆ្លង ។
៣-រោងចក្រផលិតឧបករណ៍កំដៅទឹកនៅអាសាន បុគ្គលិកជាង១០០នាក់ និងបានឆ្លងបន្តទៅសមាជិកគ្រួសារ និងមានឆ្លងពលករបរទេសផងដែរ ។
៤-រោងចក្រផលិតផ្លាស្ទីកនៅណាមយ៉ាងជូបានឆ្លងទ្រង់ទ្រាយធំជាពិសេសលេីជនបរទេសមានជាង១០០នាក់ និងរាលដាលដល់តំបន់ផ្សេងៗទៀត ពលករខ្មែរយេីងក៏បានឆ្លងផងដែរ ។
អជ្ញាធរសុខភាពបានចុះត្រួតពិនិត្យកន្លែងឆ្លងនានា លទ្ធផលបានបង្ហាញថា បរិស្ថានកន្លែងការងារមិនមានខ្យល់ចេញចូលល្អ ។ ហេីយកន្លែងការងារមិនអនុវត្តអោយខ្យល់ចេញចូលបានល្អ ហេីយពលករខុសច្បាប់រស់នៅជាក្រុមប្រេីប្រាស់កន្លែងរួម ។
សូមបញ្ជាក់ថា បើតាមតួលេខនៃការឆ្លងជំងឺកូវីដ នៅថ្ងៃអាទិត្យនេះមានដល់៤១៦ករណី ដែលក្នុងនោះ ៣៩១ករណី ជាករណីឆ្លងក្នុងស្រុក ហើយនាំឱ្យចំនួនឆ្លងសរុបកើនដល់ ៨៦,៩៩២ករណីហើយ។