ចែករំលែក! ការពិនិត្យ និងព្យាបាលកូវីដ-១៩ សម្រាប់បងប្អូនខ្មែរនៅកូរ៉េទាំងស្របច្បាប់ និងខុសច្បាប់ គឺមិនគិតថ្លៃ មិនសើរើរឿងខុសច្បាប់ ហើយយកចិត្តទុកដាក់ខ្ពស់ទៀតផង

កូរ៉េខាងត្បូង៖ ការទទួលពិនិត្យ និងព្យាបាលជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងពលករខ្មែរយើង នៅក្នុងប្រទេសកូរ៉េ គឺមិនគិតថ្លៃ ហើយទទួលបានការយកចិត្តទុកដាក់កម្រិតខ្ពស់ពីរដ្ឋាភិបាលកូរ៉េទៀតផង នេះបើតាមការចែករំលែកពីបទពិសោធន៍របស់បងប្អូនខ្មែរយើងនៅកូរ៉េ ដែលបានទទួលការព្យាបាលដោយផ្ទាល់នៅក្នុងប្រទេសកូរ៉េ ចែករំលែកដោយទំព័រ Meng Costa page បំណងល្អពីខ្ញុំ។

តាមរយៈការចែករំលែកនោះ បានឱ្យដឹងថាប្រសិនបេីបងប្អូនខ្មែរណាម្នាក់ឆ្លងកូរ៉ូណា​ មិនថាជាអ្នកស្នាក់នៅស្របច្បាប់​ រឺខុសច្បាប់នោះទេ គឺមិនមានការចាប់បញ្ជូននោះទេ​ ហើយផ្ទុយទៅវិញ អជ្ញាធរកូរ៉េនឹងយកទៅព្យាបាលយ៉ាងយកចិត្តទុកដាក់​ មិនអស់ថ្លៃព្យាបាល​ ហើយថែមទាំងផ្តល់កន្លែងចត្តាឡីស័ក​ ផ្តល់អាហារ​ និង​សំភារ:ប្រេីប្រាស់ក្នុងកំឡុងពេលព្យាបាល​ និង​ ធ្វេីចត្តាឡីស័ក​ទៀត​ផង។

ដូចនេះប្រសិនបងប្អូនខ្មែរណាម្នាក់បានពាក់ពន្ធ័ជាមួយអ្នកឆ្លង​ រឺមានអាការ:សង្ស័យពាក់ព័ន្ធជំងឺរាតត្បាតនេះ សូមកុំបារម្ភ ហើយអាចទៅពិនិត្យនៅមណ្ឌលសុខភាពក្នុងតំបន់​ ទោះជាខុសច្បាប់ក៏មិនមានការចាប់បញ្ជូនដែរ​។

ខាងក្រោមនេះ ជារូបភាពដែលបងប្អូនខ្មែរដែលបានឆ្លងកូរ៉ូណា​ កំពុងព្យាបាល​ក្នុងមណ្ឌលចត្តាឡីស័ក​ តំប់ន់អានសាន​ និងទទួលបានការថែទាំងយកចិត្តទុកដាក់ពីសំណាក់ពេទ្យកូរ៉េ។

Leave a Reply

Your email address will not be published. Required fields are marked *