កូរ៉េខាងត្បូង៖ ទំព័រហ្វេសប៊ុក Meng Costa page បំណងល្អពីខ្ញុំ បានធ្វើការចែករំលែកទំរង់ឯកសារសំរាប់ពលករបរទេសប្រភេទវីសារ E-9 និង ប្រភេទវីសារផ្សេងទៀត សំរាប់ដាក់ពាក្យពលករតាមរដូវកាល។
ពត៏មានការងារតាមរដូវកាលសំរាប់ពលកប្រភេទវីសារ E-9 (សម្រាប់តែពលករផ្នែកឧស្សាហកម្ម និងសំណង់តែប៉ុណ្ណោះ ដែលអាចដាក់បាន)
១-ការផ្តល់ការងារ
-ពលករដែលដាច់សុពលភាព ៣ឆ្នាំ រឺ ៤ឆ្នាំ១០ខែ អាចដាក់ពាក្យទទួលការងារនេះបាន
-ពលករខុសច្បាប់ និងអ្នកធ្វើការចុងក្រោយ នៅកន្លែងកសិកម្ម រឺ នេសាទ ត្រូវបានហាមឃាត់ដាក់។
២-ទីកន្លែង និងពេលវេលាដែលត្រូវអនុញ្ញាត
-កន្លែងដែលផ្តល់ការងារមាន២៨តំបន់ មានកសិកម្ម និងនេសាទ ។
-រយៈពេលដែលអាចចាប់ផ្តើមការងារបានចាប់ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ អាចធ្វើលើសពី១ខែ រហូតដល់៥ខែ ។
៣-លក្ខខណ្ឌការងារ
-ប្រាក់ខែទទួលបានតាមម៉ោងរដ្ឋកំណត់ រឺលើសពីនេះ
៤-អ្នកដែលធ្វើរួចហើយ ត្រឡប់ទៅប្រលងវគ្គពិសេស និងទទួលបាន១០ ពិន្ទុះ ហើយទទួលអាទិភាពត្រឡប់មកវិញ ពេលត្រឡប់ចូលមកវិញ អាចទទួលពិន្ទុ៣បន្ថែម សំរាប់ប្តូរវិសារ E-7 ប្រសិនបានធ្វើលើសពី៩០ថ្ងៃ ។
៥-អាចដាក់ពាក្យតាមគេហទំព័រ www.eps.go.kr រឺទៅកាន់មជ្ឈមណ្ឌលការងារ(고용센터) អាចដាក់តាមទូរសារ (Fax) ផងដែរ ។