ពលករខ្មែរយើងដែលនៅក្នុងករណីផ្ទុះកូវីដនៅរោងចក្រមួយនៅណាមយ៉ាងជូ សង្ស័យថាបានឆ្លងកូវីដក្រោយមកពីសេអ៊ូលវិញ បច្ចុប្បន្នឆ្លងតគ្នាដល់១១៤នាក់ហើយ

កូរ៉េខាងត្បូង៖ករណីផ្ទុះឆ្លងកូរ៉ូណាជាសហគមន៍មួយនៅ តំបន់ឧស្សាហកម្មជីនក្វាន (진관산업단지) ទីក្រុងណាមយ៉ាងជូ ខេត្តក្យុងគីដូ ដែលមានអ្នកឆ្លងបន្តបន្ទាប់ក្នុងរោងចក្រដល់១១៤នាក់ហើយនោះ ហើយដែលថាជាករណីដែលឆ្លងដំបូងពីពលករខ្មែរយើងនោះ ឥឡូវនេះត្រូវបានក្រុមគ្រួសារពលករខ្មែរយើងរូបនេះ ផ្តល់ព័ត៌មានបន្ថែមហើយ បើតាមការចែករំលែកក្នុងទំព័រ Meng Costa page បំណងល្អពីខ្ញុំ។

បើតាមការបញ្ជាក់របស់បងស្រីបង្កើតរបស់ពលករខ្មែរយើងដែលឆ្លងកូរ៉ូណានោះបានឱ្យដឹងថា ប្អូនប្រុសរបស់គាត់ដែលបានឆ្លងនោះ គឺនៅថ្ងៃទី១៣ ពេលប្អូនប្រុសរបស់គាត់ ត្រឡប់មកសេអ៊ូលវិញ ហើយមានការសង្ស័យឡើងកំដៅ ក៏បានទៅពិនិត្យនៅមន្ទីរពេទ្យតេស្តរកកូរ៉ូណានៅថ្ងៃទី១៤។ លទ្ធផលធ្វើតេស្តបានចេញមកថាវិជ្ជមានកូរ៉ូណា ដែលតម្រូវឱ្យពលករ និងបុគ្គលិកដទៃទៀតក្នុងរោងចក្រ និងកន្លែងស្នាក់នៅជាមួយគ្នានោះ ត្រូវទៅពិនិត្យជាបន្តបន្ទាប់ រហូតដល់ពេលនេះ ដែលមានអ្នកឆ្លងរហូតដល់ ១១៤នាក់។

យ៉ាងណមិញ បងស្រីបង្កើតរបស់ពលកររូបនេះបញ្ជាក់ថា ប្រភពដើមនៃការឆ្លងមិនមែនចាប់ផ្តើមពីប្អូនគាត់ទេ ដោយសារមុនចូលឆ្នាំក៏មានការញាំអីជុំគ្នា ហើយបុគ្គលិកផ្សេងទៀត ក៏មានអាការ:ផ្តាសាយផងដែរ។

សូមបញ្ជាក់ថា រោងចក្រដែលឆ្លងក្លាយជាចំណុចក្តៅនៃកូវីដនេះ ស្ថិតនៅតំបន់ឧស្សាហកម្ម ជីនក្វាន(진관산업단지) ទីក្រុងណាមយ៉ាងជូ ខេត្តក្យុងគីដូ ហើយរោងចក្រនេះមានបុគ្គលិកសរុប១៥៨នាក់។

Leave a Reply

Your email address will not be published. Required fields are marked *