វិធានការថ្មីរបស់រដ្ឋាភិបាលកូរ៉េ តម្រូវឱ្យបារ ក្លឹបកម្សាន្ត និងហាងនានា ចុះឈ្មោះអតិថិជនខ្លួនតាម QRCode System

សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េបានដាក់ចេញនូវផែនការថ្មី ដោយប្រើប្រាស់បច្ចេកវិទ្យាចុះឈ្មោះតាម QR-Code ដើម្បីតាមដាន និងទទួលព័ត៌មានឱ្យបានកាន់តែច្បាស់អំពីអតិថិជន និងភ្ញៀវដែលចូលមកកម្សាន្តតាមក្លឹបកម្សាន្ត បារ ភោជនីយដ្ឋាននានា ដែលអាចនឹងងាយឆ្លង និងចម្លងមេរោគកូវីដ-១៩។

ផែនការថ្មីនេះតម្រូវឱ្យទីតាំងកម្សាន្តដូចជា ក្លឹបកម្សាន្ត បារ ភោជនីយដ្ឋាន ប្រើនូវប្រព័ន្ធ QR Scanning System សម្រាប់កត់ត្រាព័ត៌មានរបស់ភ្ញៀវដែលបានចូលមកកាន់ហាងរបស់ខ្លួន។ ចំណែកបញ្ហាសុវត្ថិភាពទិន្នន័យវិញ រាល់ទិន្នន័យដែលត្រូវបានចុះឈ្មោះ នឹងត្រូវរក្សាទុកដោយ Encrypted ហើយអាចប្រើប្រាស់បានតែពីសំណាក់អជ្ញាធរសុខាភិបាលមានសមត្ថកិច្ចប៉ុណ្ណោះ។ រាល់ទិន្នន័យ នឹងត្រូវលុបចោលដោយស្វ័យប្រវត្តិក្នុងរយៈពេលក្រោយ ៤ សប្តាហ៍។

វិធីសាស្រ្តថ្មីនេះត្រូវបានគេដាក់ចេញក្រោយអជ្ញាធរមានភាពលំបាកក្នុងការតាមដានយកព័ត៌មានពីអ្នកដែលអាចពាក់ព័ន្ធនឹងករណីឆ្លងជាចង្កោមចេញពីតំបន់អ៊ីតេវ៉ុនកន្លងមក ដែលបច្ចុប្បន្ននៅតែបន្តកើនឡើងជាលំដាប់។ វិធីសាស្រ្តនេះ នឹងជួយឱ្យអជ្ញាធរតាមដានអ្នកដែលអាចនឹងប៉ះពាល់ ដើម្បីធ្វើចត្តាឡីស័ក និងតាមដានបានមានប្រសិទ្ធភាពជាងមុនផងដែរ។

គេរំពឹងថាវិធីសាស្រ្តនេះនឹងត្រូវដាក់ឱ្យដំណើរការសាកល្បងចាប់ពីពាក់កណ្តាលខែមិថុនាខាងមុខ។

Leave a Reply

Your email address will not be published. Required fields are marked *