ករណីរញ្ជួយដីស្រាលមួយ កម្រិត ២.៥ រ៉ិចទ័រ កើតឡើងនៅតំបន់ឆ្នេរភាគខាងលិចប្រទេសកូរ៉េខាងត្បូងល្ងាចនេះ មិនមានរាយការណ៍ខូចខាតនោះទេ

កូរ៉េខាងត្បូង៖ ករណីរញ្ជួយដីតូចមួយបានកើតឡើងនៅក្នុងតំបន់ឆ្នេរភាគខាងលិចប្រទេសកូរ៉េមុននេះបន្តិច នៅល្ងាចថ្ងៃចន្ទនេះ បើតាមការរាយការណ៍របស់រដ្ឋបាលឧតុនិយមកូរ៉េ​ ផ្សាយតាមរយៈសារព័ត៌មាន Yonhap News។

ករណីរញ្ជួយដីកម្រិតស្រាលនេះមានកម្លាំងត្រឹមតែ ២.៥ រ៉ិចទ័រ ប៉ុណ្ណោះជាកម្រិតមួយខ្សោយ ហើយក្នុងនោះដែរ មិនមានការរាយការណ៍ខូចខាតទ្រព្យសម្បត្តិណាមួយឡើយ។ ករណីនេះកើតឡើងនៅក្បែរទីក្រុងហ្គុនសាន (Gunsan) ក្នុងខេត្តចូឡាខាងជើង នៅវេលាម៉ោង ៦:៥៩ នាទីល្ងាច (ម៉ោងនៅក្នុងប្រទេសកូរ៉េ) បើតាមការបញ្ជាក់របស់អជ្ញាធរជំនាញ។

បើតាមការបញ្ជាក់របស់អជ្ញាធរ អ្នកដែលនៅក្នុងតំបន់ក្បែរៗចំណុចកណ្តាលនៃកន្លែងរញ្ជួយដីនេះ អាចមានអារម្មណ៍ថាមានការរញ្ជួយ និងរង្គើរបន្តិចបន្តួចប៉ុណ្ណោះ ហើយអជ្ញាធរជំនាញបានណែនាំឱ្យអ្នកនៅក្នុងតំបន់ក្បែរនោះមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ខេត្តហ្វូគូស៊ីម៉ា នៃប្រទេសជប៉ុនក្បែរខាងប្រទេសកូរ៉េ បានរងនូវគ្រោះរញ្ជួយដីមានកម្រិតខ្លាំងមធ្យមដែរ ក្នុងកម្លាំងដល់ទៅ៧.៣ រ៉ិចទ័រផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *