រដ្ឋាភិបាលកូរ៉េគ្រោងកែប្រែច្បាប់ថ្មី អនុញ្ញាតឱ្យជនបរទេស ដែលមានពាក់ព័ន្ធបទល្មើសស្រាល អាចបង់ជាវិភាគទាន ជំនួសឱ្យការពិន័យនិរទេសចេញពីប្រទេសកូរ៉េ

កូរ៉េខាងត្បូង៖ ក្រសួងយុត្តិធម៍កូរ៉េបានប្រកាសនៅថ្ងៃសៅរ៍សប្តាហ៍មុននេះថា រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងតែរៀបចំកម្មវិធីមួយសំរាប់ជនបរទេសដែលត្រូវនិរទេសចេញពីកូរ៉េដោយសារតែពាក់ព័ន្ធនឹងបទល្មើសតូចតាច អាចស្នើសុំពន្យារការស្នាក់នៅរបស់ពួកគេដោយស្របច្បាប់ ជាថ្នូរនឹងការបរិច្ចាក ចែករំលែកដោយទំព័រហ្វេសប៊ុក Meng Costa page បំណងល្អពីខ្ញុំ។

ក្នុងការចែករំលែកនេះ សម្រាប់ការអនុវត្តបច្ចុប្បន្ន ក្រសួងយុត្តិធម៌កូរ៉េអាចដាក់ទោសជនបរទេស ដែលត្រូវបានផ្តន្ទាទោសពាក់ព័ន្ធករណីល្មើសបន្តិចបន្តួច ដូចជាការពិន័យ​ ឬការព្យួរទោស ដោយអាចប្រឈមនឹងការនិរទេសតាមច្បាប់អន្តោប្រវេសន៍បច្ចុប្បន្ន។

រដ្ឋាភិបាលកូរ៉េ សម្រាប់ករណីនេះ កំពុងធ្វើការពិនិត្យបន្ថែមលើការអនុវត្តថ្មីដែលអាចជា “ការចូលរួមវិភាគទានហិរញ្ញវត្ថុ” ដែលជាមធ្យោបាយមួយដើម្បីផ្តល់ឱកាសជាលើកទី២ ដល់អ្នកទាំងឡាយណាដែលមានបទល្មើសតូចតាច ដែលមានហានិភ័យទាប អាចរស់ស្ថេរភាពបាន ហេីយបរិច្ចាគប្រាក់វិញ ដែលត្រូវបានគេចាត់ទុកថាដើម្បីជាផលប្រយោជន៍នៃសាធារណរដ្ឋកូរ៉េ។

ការបរិច្ចាគអាចមានរហូតដល់ ១០ លានវ៉ុន (ប្រមាណ ៩,០០០ ដុល្លារ) តាមការស្នេីរ ហើយថវិការដែលប្រមូលបាន អាចត្រូវបានប្រើសម្រាប់មូលនិធិដើម្បីរក្សាច្បាប់និងសណ្តាប់ធ្នាប់ជាចម្បង និងដើម្បីជួយជនអន្តោប្រវេសន៍ និងភ្ញៀវទេសចរបរទេសសម្របខ្លួនចូលក្នុងសង្គមកូរ៉េផងដែរ។

ក្រសួងបានលើកឡើងថាខ្លួនបានកំពុងពិនិត្យឡើងវិញនូវការធ្វើវិសោធនកម្មនៃច្បាប់បច្ចុប្បន្ននេះ ហើយនឹងពិគ្រោះលើក្រដាសស្នាម ដើម្បីកំណត់ព័ត៌មានលម្អិតនាពេលខាងមុខ។

Leave a Reply

Your email address will not be published. Required fields are marked *