កូរ៉េខាងត្បូង៖ ត្រឹមតែម្សិលមិញមួយថ្ងៃ ដែលជាថ្ងៃចូលឆ្នាំទី២ប្រទេសកូរ៉េ មានការរាយការណ៍ថា បងប្អូនខ្មែរយើងបានល្មើសនឹងច្បាប់ផ្សេងៗ ក្នុងប្រទេសកូរ៉េជាច្រើន ចែករំលែកដោយទំព័រហ្វេសប៊ុក Meng Costa page បំណងល្អពីខ្ញុំ នៅព្រឹកថ្ងៃសៅរ៍នេះ។
ករណីទាំងនោះ មានដូចជា៖
១. បើកបរម៉ូតូដោយជាតិស្រវឹង ដែលត្រូវប៉ូលីសផាកអស់៥លានវ៉ុន
២. បើកបររថយន្តដោយស្រវឹងមានជាតិអាល់កុល ប៉ុន្មានករណី
៣. ក្រាលកន្ទេលផឹកតាមទីសាធារណ: ត្រូវប៉ូលីសហៅអប់រំ
៤. អ្នកជុំគ្នាច្រើនផឹកនៅតាមមាត់សមុទ្រ ត្រូវប៉ូលីសដេញ
៥. ជួបគ្នាផឹកស៊ីឡូឡាត្រូវអ្នកជិតខាងប្តឹង ។ ល។
បើតាមការបញ្ជាក់ នេះគ្រាន់ជាដំណឹងដែលទំព័រនេះទទួលបានដោយត្រួសៗ ក្នុងថ្ងៃឈប់សំរាកក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំកូរ៉េនេះ (Lunar New Year)។
សូមបងប្អូនសប្បាយរីករាយ តែកុំបំពានច្បាប់ និង ប៉ះពាល់សិទ្ធអ្នកដទៃ សូមគោរពច្បាប់ និងរក្សាសេចក្តីថ្លៃថ្នូរ របស់ខ្លួនឯង។