[BREAKING] តំបន់សេអ៊ូល និងប្រជុំជនធំៗជុំវិញ នឹងបន្ធូរបន្ថយគម្លាតសង្គមមកកម្រិត២វិញហើយ ខណៈបម្រាមជួបជុំគ្នាលើសពី៤នាក់ នៅបន្តអនុវត្តដដែលសិន

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងចេញសេចក្តីប្រកាសថ្មីនៅព្រឹកថ្ងៃសៅរ៍នេះ ដោយបន្ធូរបន្ថយវិធានការគម្លាតសង្គមនៅសេអ៊ូល និងតំបន់ប្រជុំជនជុំវិញនៅខេត្តឃ្យ៉ុងគី និងទីក្រុងអ៊ីនឆន់ ពីកម្រិត២.៥ មកកម្រិត២វិញហើយ។ ការបន្ធូរបន្ថយនេះ នឹងអាចឱ្យមានការបើកទូលំទូលាយជាងមុននូវសកម្មភាពសង្គមផ្សេងៗក្នុងតំបន់សេអ៊ូល និងប្រជុំជនធំៗនៅជុំវិញនេះ។ យ៉ាងណាវិញ ការដាក់បម្រាមមិនឱ្យមានការជួបជុំគ្នាលើសពីគ្នា ៤ នាក់ នៅតែបន្តអនុវត្ត នេះបើតាមការរាយការណ៍បន្ទាន់ចុងក្រោយក្នុងសារព័ត៌មាន Yonhap News។

ព័ត៌មានបន្ថែមនឹងមានជូននាពេលក្រោយ។

Leave a Reply

Your email address will not be published. Required fields are marked *