រំភើបណាស់! ពលករខ្មែរទៅកូរ៉េជើងនេះ ត្រូវទទួលស្វាគមន៍ពី ឯកអគ្គរាជទូតកម្ពុជា ក្រុមការងារ និងទីភ្នាក់ងារគ្រប់គ្រងពលករកូរ៉េ ផ្ទាល់នៅព្រលានយន្តហោះតែម្តង

កូរ៉េខាងត្បូង៖ លោក ឡុង ឌីម៉ង ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ព្រមទាំងក្រុមការងារស្ថានទូតបានអញ្ជើញទៅទទួលពលករខ្មែរយើងដែលឡើងមកថ្មី ដល់ទឹកដីកូរ៉េខាងត្បូងជាលើកដំបូង នៅថ្ងៃអង្គារទី៩ កុម្ភៈ ២០២១នេះ បើតាមការបង្ហោះចែករំលែកក្នុងទំព័រហ្វេសប៊ុករបស់លោកទូតផ្ទាល់។

តាមរយៈការបង្ហោះនេះ ពលករខ្មែរយើងចំនួន ២៩ នាក់ដែលទើបនឹងហោះមកដល់ប្រទេសកូរ៉េខាងត្បូង ត្រូវបានស្ថានទូតកម្ពុជា រួមគ្នាជាមួយទីភ្នាក់ងារអភិវឌ្ឍធនធានមនុស្សកូរ៉េ ហៅកាត់ថា HRDK ដែលជាស្ថាប័នគ្រប់គ្រងពលករអន្តោប្រវេសន៍ និងក្រុមហ៊ុនឧស្សាហកម្មផលិតយន្តហោះ-អវកាសកូរ៉េ Korea Aerospace Industry ទៅទទួលស្វាគមន៍ផ្ទាល់ដល់ខាងក្នុងព្រលានយន្តហោះតែម្តង នៅពេលពួកគាត់បានមកដល់កូរ៉េជាលើកដំបូង ជាទិដ្ឋភាពមួយដ៏គួរឱ្យរំភើបសម្រាប់បងប្អូនពលករខ្មែរយើងទាំងអស់គ្នា។

ការដែលថ្នាក់ដឹកនាំស្ថានទូត រួមនឹងដៃគូកូរ៉េ បានចេញទៅស្វាគមន៍ដោយផ្ទាល់នេះ ជាការស្វាគមន៍និមិត្តរូបសម្រាប់ពលករឡើងមកថ្មីរបស់កម្ពុជាប្រចាំឆ្នាំ២០២១នេះ ដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការងារ ដែលមានលក្ខណៈល្អប្រសើរជារៀងរាល់ឆ្នាំ គួបផ្សំហ្នឹងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ នៅប្រទេសកម្ពុជាល្អជាងគេ ក្នុងចំណោមប្រទេសដែលបញ្ជូនពលករមកកូរ៉េខាងត្បូង។

ឆ្លៀតក្នុងឱកាសនោះ គណៈគ្រប់គ្រងព្រលានយន្តហោះអ៊ីនឆន់ បានបង្ហាញនូវនីតិវិធីផ្សេងៗដែលកូរ៉េមានបទពិសោធន៍ក្នុងការគ្រប់គ្រងព្រលាននៅអំឡុងស្ថានភាពនៃជំងឺរាតត្បាតកូវីដ-១៩ផងដែរ ជាពិសេសគ្រប់គ្រងលើអ្នកដំណើរទាំងចូលនិងចេញ ទាំងអ្នកមានអាការ:ជំងឺ ក៏ដូចជាអ្នកគ្មានអាការៈ។

ជាមួយគ្នានេះ ស្ថាប័នទាំងបីក៏បានជជែកពិភាក្សាគ្នាដោះស្រាយបញ្ហាប្រឈមដូចជាកង្វល់ផ្សេងៗ ក្នុងការលើកម្ពស់ដល់លក្ខខណ្ឌការងារ លក្ខខណ្ឌរស់នៅប្រចាំថ្ងៃរបស់ពលករខ្មែរយើងឲ្យមានលក្ខណៈល្អប្រសើរថែមទៀត។

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *