ចែករំលែកផង! ក្រុមហ៊ុនកូរ៉េប្រកាសស្វែងរក គល់ស្លឹកគ្រៃ រំដេង ស្លឹកចេក និងត្រយ៉ូងចេក រំពឹងថាអាចនាំចេញទៅទីផ្សារកូរ៉េត្រឹមសប្តាហ៍ក្រោយ

ភ្នំពេញ៖ ក្រុមហ៊ុន Hyundai Agro (Cambodia) ដែលជាក្រុមហ៊ុននាំចូលបន្លែ និងផលិតផលកសិកម្មកម្ពុជា ទៅកូរ៉េ បានប្រកាសស្វែងរកផលិតផលដំណាំ ៤ ប្រភេទសម្រាប់នាំចេញទៅក្រៅ មានដូចជា គល់ស្លឹកគ្រៃ រំដេង ស្លឹកចេក និងត្រយ៉ូងចេក។

សូមពិនិត្យមើលព័ត៌មានលម្អិតលើខ្លឹមសារទាំងស្រុងរបស់ក្រុមហ៊ុន Hyundai Agro (Cambodia)៖

ក្រុមហ៊ុនកំពុងស្វែងរកចំការដែលមានផលដំណាំក្នុងចំការស្រាប់
ដើម្បីយកផលិតផលទាំងនោះនាំចេញទៅក្រៅប្រទេសមានដូចជា៖

  • គល់ស្លឹកគ្រៃ (ទំហំគល់ ២.២cm-២.៥cm)
  • រំដេង (ពូជសាច់ស)
  • ស្លឹកចេក (ស្លឹកចេកណាំវ៉ា)
  • ត្រយ៉ូងចេក (ត្រយ៉ូងចេកណាំវ៉ា)

រាល់ដំណាំទាំងនោះមុននឹងទទួលទិញ ក្រុមហ៊ុននឹងចុះពិនិត្យផលិតផល និងសិក្សាបច្ចេកទេសដើម្បីអោយត្រូវនឹងស្តង់ដានាំចេញទៅក្រៅប្រទេស។
ពេលនេះជាឱកាសសម្រាប់ពុកម៉ែបងប្អូនប្រជាកសិករនិងម្ចាស់ចំការ អាចសហការនឹងក្រុមហ៊ុនយកដំណាំទាំងនោះនាំទៅប្រទេសខាងក្រៅ។

ប្រសិនមានចំណាប់អារម្មណ៍ទំនាក់ទំនងមកលេខទូរស័ព្ទ 016 888 646 / 096 839 5555 ឬ អាចផ្ញើអាសយដ្ឋាន និងលេខទូរស័ព្ទមកកាន់ page Hyundai Agro (Cambodia)។

បើតាមព័ត៌មានទទួលបាន សប្ដាហ៍ក្រោយ គល់ស្លឹកគ្រៃ ស្លឹកចេក ត្រយ៉ូងចេក និងរំដេង គ្រោងនឹងមកដល់លើទីកដី និងទីផ្សារកូរ៉េលើកដំបូង។

 

Leave a Reply

Your email address will not be published. Required fields are marked *