កូរ៉េខាងត្បូង៖ ស្របពេលដែលរយៈពេលនៃឱកាសបុណ្យចូលឆ្នាំថ្មី កំពុងឈានមកដល់កាន់តែកៀកក្នុងសប្តាហ៍នេះហើយនោះ តែស្ថានការណ៍កូវីដ-១៩ នៅក្នុងប្រទេសបើទោះជាធូរស្បើយជាងមុន តែមិនទាន់ផុតរលត់នៅឡើយនោះទេ ដូចនេះស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងសេអ៊ូល បានចេញនូវការជូនព័ត៌មានអំពីវិធានការចាំបាច់នានា ក្នុងការបង្ការ និងការពារខ្លួន អាយុជីវិតខ្លួន និងក្រុមគ្រួសាររបស់បងប្អូនខ្មែរយើងនៅកូរ៉េ ដែលគួរអនុវត្ត និងមិនគួរអនុវត្តក្នុងអំឡុងពេលចូលឆ្នាំខាងមុខនេះ។
ក្នុងនោះដែរ សូមបងប្អូនជ្រាបផងដែរ រដ្ឋាភិបាលកូរ៉េនៅបន្តអនុវត្តវិធានការតឹងរ៉ឹងលើវិធានការគម្លាតសង្គម ជាពិសេសលើបម្រាមហាមជួបជុំឯកជនលើសពីគ្នា៤នាក់ ដែលនឹងត្រូវបន្តអនុវត្តរហូតដល់ថ្ងៃអាទិត្យនេះ ទើបមានការជូនដំណឹងជាបន្តបន្ទាប់ទៀត។
សូមពិនិត្យមើលខ្លឹមសារនៃការជូនដំណឹងខាងក្រោមនេះ៖