ចែករំលែក! មជ្ឈមណ្ឌល HRD Korea ជូនដំណឹងដល់បងប្អូនពលករខ្មែរយើងចប់អាណត្តិនៅកូរ៉េ ហើយត្រឡប់មកខ្មែរយើង អាច​មកបើកប្រាក់ធានារ៉ាប់រងនេះបាន

មជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ (HRD Korea in Cambodia) បានបង្ហោះចែករំលែកនូវដំណឹងថ្មីសម្រាប់បងប្អូនពលករខ្មែរយើង ដែលចប់អាណត្តិហើយនៅបន្តធ្វើការក្នុងប្រទេសកូរ៉េ ចំពោះការដាក់ពាក្យស្នើសុំដកប្រាក់ធានារ៉ាប់រងបាន (សាំសុងហ្វាជេរ) ប្រសិនបើបងប្អូនសម្រេចចិត្តត្រឡប់មកកម្ពុជាវិញឥឡូវនេះ។

តាមការជូនដំណឹងនេះ មជ្ឈមណ្ឌលបានបញ្ជាក់ថា បងប្អូនពលករពលការិនីខ្មែរយើងដែលចប់អាណត្តិហើយដែលធ្វើការវិលត្រឡប់មកប្រទេសកម្ពុជាវិញនោះ បងប្អូនអាចដាក់ពាក្យស្នើសុំដកប្រាក់ធានារ៉ាប់រងបាន (សាំសុងហ្វាជេរ)​បាន។

ចំពោះអ្នកដែលមានបងប្អូនពលករខ្មែរយើងដែលមានឈ្មោះក្នុងបញ្ជីនេះ ប្រសិនបើបងប្អូនត្រឡប់មកវិញ នឹងអាចទទួលបានប្រាក់ធានារ៉ាប់រងបាន (សាំសុងហ្វាជេរ) នេះផងដែរ។ សូមបងប្អូនពលករ-ពលការិនីធ្វើការពិនិត្យនិងផ្ទៀងផ្ទាត់មើលឈ្មោះនៅក្នុងបញ្ជីខាងក្រោមនេះ ដើម្បីធ្វើការដាក់ស្នើសុំដកប្រាក់ធានារ៉ាប់រងរបស់បងប្អូន សូមភ្ជាប់មកជាមួយនូវលិខិតឆ្លងដែន រូបថតមួយសន្លឹក សៀវភៅធនាគារដែលមានឈ្មោះដូចនឹងលិខិតឆ្លងដែន។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ទូរស័ព្ទលេខៈ 023 997 844/023 997 855 ឬទំព័រហ្វេសប៊ុករបស់ HRD Korea in Cambodia។

Leave a Reply

Your email address will not be published. Required fields are marked *