សេអ៊ូល៖ ប៉ូលីសទីក្រុងសេអ៊ូលឃាត់ខ្លួនបុរសជនជាតិជប៉ុន ១ រូប ដែលបានល្មើសនឹងវិធានការចត្តាឡីស័ក កំណត់ដោយអជ្ញាធរ។
បុរសជនជាតិជប៉ុនអាយុ ២៣ ឆ្នាំ ខាងលើ ចូលមកដល់ប្រទេសកូរ៉េតាំងពីថ្ងៃ ២ មេសា ហើយក្រោយពីបានពិនិត្យឃើញថាអវិជ្ជមាន ត្រូវអជ្ញាធរតម្រូវឱ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃ។ គាត់ត្រូវបានឃាត់ខ្លួនកាលពីម្សិលមិញ ក្រោយប៉ូលីសរកឃើញថាគាត់បានល្មើសវិធានការចត្តាឡីស័ក ដោយចេញមកក្រៅអំឡុងពេលចត្តាឡីស័ក ដល់ទៅ ៨ ដង បើតាមទិន្នន័យពីកាម៉េរាសុវត្ថិភាព និងក្រេឌីដកាតរបស់គាត់។
នេះជាករណីជនបរទេសដំបូងគេបង្អស់ ដែលត្រូវអជ្ញាធរចាប់ខ្លួនក្រោយល្មើសចត្តាឡីស័ក ដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩។
រូបភាពដកស្រង់ពី៖ គេហទំព័រ Yonhap News