ករណីរោងចក្រ ដែលមានចុងភៅឆ្លងកូវីដ ហើយដែលបងប្អូនខ្មែរយើងជាង ៤០នាក់ ធ្វើការនៅទីនោះដែរនោះ ឥឡូវលទ្ធផលធ្វើតេស្តចេញហើយ អវិជ្ជមានទាំងអស់

កូរ៉េខាងត្បូង៖ ករណីថ្មីមួយដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គម ថាបងប្អូនពលករខ្មែរយើងធ្វើការក្នុងរោងចក្រមួយនៅកូរ៉េ ដែលមានចុងភៅបានឆ្លងជំងឺកូវីដ-១៩ នោះ ឥឡូវនេះបងប្អូនពលករខ្មែរយើងនៅទីនោះបានទៅធ្វើតេស្តកូវីដហើយ និងដែលលទ្ធផលសុទ្ធតែអវិជ្ជមានទាំងអស់គ្នា នេះតាមព័ត៌មានផ្តល់ជូនដោយក្រុមការងារទទួលបន្ទុកការងារនៃស្ថានទូតកម្ពុជាប្រចាំកូរ៉េ។

តាមសេចក្តីរាយការណ៍ កាលពីម្សិលមិញមានការផ្សព្វផ្សាយក្នុងហ្វេសប៊ុកថានៅតំបន់ព្យុងថេក មានរោងចក្រមួយកន្លែងដែលចុងភៅធ្វើម្ហូបក្នុងរោងចក្រនោះត្រូវបានរកឃើញថាឆ្លងជំងឺកូវីដ-១៩ ហើយដែលអ្នកធ្វើការទាំងអស់នៅទីនោះប្រមាណជាង ១០០០នាក់ ត្រូវបានបញ្ជូនទៅធ្វើតេស្តរកមេរោគកូរ៉ូណាផងដែរ។

បើតាមការជូនដំណឹង ក្នុងរោងចក្រនោះមានពលករខ្មែរយើងប្រមាណ៤០នាក់ផងដែរ។ យ៉ាងណាមិញ តាមរយៈការបន្តតាមដានករណីនេះដោយផ្ទាល់ពីសំណាក់ក្រុមអនុព័ន្ធទទួលបន្ទុកការងារនៃស្ថានទូតខ្មែរយើងនៅកូរ៉េ បានឱ្យដឹងថា លទ្ធផលដែលធ្វើតេស្តរួចរាល់ចេញនៅព្រឹកថ្ងៃសៅរ៍នេះ រកមិនទាន់ឃើញករណីវិជ្ជមាននោះទេ។ ក្រុមការងារនឹងបន្តតាមដានលើករណីនេះបន្តទៀតផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *