បុរសម្នាក់ត្រូវតុលាការកូរ៉េខាងត្បូង កាត់ទោសជាប់ពន្ធនាគារ​ ១៨ខែ ក្នុងករណីនាំចូលម៉ាស់ពីចិន តែបោកប្រាស់អតិថិជនថាជាម៉ាស់ផលិតក្នុងស្រុកកូរ៉េ

កូរ៉េខាងត្បូង៖ បុរសម្នាក់នៅរសៀលថ្ងៃសុក្រនេះ ត្រូវតុលាការកូរ៉េកាត់ទោសឱ្យជាប់ទោសរហូតដល់ទៅ ១៨ខែ ជាប់ពាក់ព័ន្ធនឹងករណីរកស៊ីលក់ម៉ាស់បោកបន្លំរាប់លានសន្លឹក ក្នុងអំឡុងពេលនៃការផ្ទុះជំងឺរាតត្បាតកូវីដ-១៩ រាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

សាលាឧទ្ធរណ៍នៅសង្កាត់ជិនជូ (Jeonju District) បានសម្រេចកាត់ក្តីឱ្យបុរសម្នាក់ អាយុ៤៩ឆ្នាំ មិនបញ្ចេញអត្តសញ្ញាណ ឱ្យជាប់ឃុំរយៈពេលដល់ទៅ១៨ខែ ក្នុងករណីពាក់ព័ន្ធការបន្លំនាំចូលម៉ាស់សន្លឹកជាង១.០៨សន្លឹក មកពីប្រទេសចិន ដោយបន្លំលក់តាមប្រព័ន្ធអ៊ីនធើណែត បោកអតិថិជនថាជាម៉ាស់ផលិតក្នុងប្រទេសកូរ៉េ កាលពីខែសីហា ឆ្នាំ២០២០កន្លងទៅ។

ករណីនេះកើតឡើងចំពេលដែលស្ថានការណ៍កូវីដ-១៩ កំពុងផ្ទុះខ្លាំងនៅក្នុងប្រទេសកូរ៉េ ក្នុងអំឡុងពេលនៃរលកទី២នៃជំងឺកូវីដកំពុងផ្ទុះឡើង ចេញពីបាតុកម្មមួយនៅសេអ៊ូលកាលពីថ្ងៃទី១៥ សីហា ២០២០នោះ។

ក្នុងនោះដែរ តុលាការក៏បានតម្កល់ទោសជាប់ពន្ធនាគាររយៈពេល ៦ ខែសម្រាប់បក្ខពួក ២ នាក់ផ្សេងទៀត ពាក់ព័ន្ធពីបទរំលោភលើច្បាប់ពាណិជ្ជកម្មបរទេស។ តុលាការបានលើកអំណះអំណាងថា នេះជាករណីដែលជនល្មើសមានបំណងទុច្ចរិតចង់កេងចំណេញពីអតិថិជន​ ក្នុងស្ថានការណ៍ដែលទីផ្សារកំពុងមានតម្រូវការម៉ាស់កើនឡើងក្នុងទីផ្សារ។

Leave a Reply

Your email address will not be published. Required fields are marked *