កូរ៉េខាងត្បូង៖ វិទ្យាស្ថានជាតិអប់រំអន្ដរជាតិនៃក្រសួងអប់រំកូរ៉េ កំពុងជ្រើសរើសនិស្សិតបរទេសអាហារូបករណ៍ GKS ដែលឆ្នើម ដើម្បីអាចទទួលបានប្រាក់ឧបត្ថម្ភអាហារូបករណ៍សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនក្នុងឆ្នាំ២០២១។
-លក្ខខណ្ឌជ្រើសរើស៖ និសិ្សតដែលកំពុងសិក្សានៅសាកលវិទ្យាល័យក្នុងប្រទេសកូរ៉េ(រួមទាំងមហាវិទ្យាល័យឯកទេស)ដែលបានសិក្សារួចយ៉ាងហោចណាស់ ២ ឆមាសទ្បើងទៅ
-ចំនួនជ្រើសរើស៖ សរុបចំនួន២៥០នាក់
-ប្រាក់ឧបត្ថម្ភ៖ ៥លានវ៉ុន (៥០ម៉ឺនវ៉ុនក្នុងមួយខែ) ត្រូវនឹង 4,470$ អត្រាថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ ២០២១
-រយៈពេលឧបត្ថម្ភ៖ ខែមីនា ឆ្នាំ២០២១ រហូតដល់ ខែធ្នូ ឆ្នាំ២០២១ (រយៈពេល១០ខែ)
-រយៈពេលនៃការដាក់ពាក្យ៖ ពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ (ម៉ោង ៩:០០) ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ (ម៉ោង ១៨:០០)
សម្រាប់ព័ត៌មានលម្អិតអំពីលក្ខខណ្ឌនិងពាក្យស្នើសុំ សូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម
https://www.studyinkorea.go.kr/…/selectBoardArticle.do…