វិធានការថ្មីកូរ៉េ តម្រូវបរទេសខុសច្បាប់ដែលត្រូវនិរទេសចាកចេញ អាចតម្កល់ប្រាក់ ជំនួយឱ្យការជាប់ឃុំឃាំងវិញ មុនត្រូវចេញពីកូរ៉េខាងត្បូង

កូរ៉េខាងត្បូង៖ ក្រសួងយុត្តិធម៌កូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃសៅរ៍នេះថា ក្រសួងបានដាក់ចេញកម្មវិធីប្រាក់បញ្ញើដើម្បីលើកទឹកចិត្តដល់ជនបរទេសខុសច្បាប់ ដែលត្រូវនិរទេសចាកចេញពីប្រទេសកូរ៉េខាងត្បូងឲដោយស្ម័គ្រចិត្ត ដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង បន្ធូរបន្ថយភាពចង្អៀតណែនតាន់តាប់នៅក្នុងមណ្ឌលឃុំឃាំងបណ្តោះអាសន្ន ចំពេលដែលជំងឺរាតត្បាតកូវីដ-១៩ កំពុងបន្តឆ្លងរាលដាល និងមានហានិភ័យខ្ពស់នៅតាមមណ្ឌលឃុំឃាំងនានា នេះតាមការបង្ហោះចែករំលែកដោយទំព័រហ្វេសប៊ុក Meng Cost Page បំណងល្អពីខ្ញុំ។

យោងតាមគោលការណ៍ថ្មីដែលដាក់ចេញនេះ ជនបរទេសដែលត្រូវបានបញ្ជាឱ្យចាកចេញពីប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីបានរកឃើញថារំលោភលើច្បាប់អន្តោប្រវេសន៍ អាចជៀសវាងការត្រូវជាប់ឃុំឃាំង ប្រសិនបើពួកគេដាក់ប្រាក់កក់រហូតដល់ ២០ លានវ៉ុន (១៧,៨០០ ដុល្លារអាមេរិក)។

បើតាមការលើកឡើងរបស់ក្រសួង វិធានការដែលបានដាក់ចេញថ្មីនេះ គឺដើម្បីកាត់បន្ថយចំនួនអ្នកចូលទៅកន្លែងឃុំឃាំងនិងគុក ដែលប្រឈមនឹងហានិភ័យខ្ពស់ចំពោះការចម្លងមេរោគកូវីដ-១៩ ដោយសារភាពចង្អៀតនៃទីតាំង ខុសពីវិធានការប្រយុទ្ធប្រឆាំងនឹងជំងឹកូវីដ និងដោយសារកង្វះអនាម័យ និងទីតាំងសម្រាប់ព្យាបាលផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *