កូរ៉េខាងត្បូង៖ អជ្ញាធរឧតុនិយមកូរ៉េខាងត្បូងចេញសេចក្តីជូនដំណឹងអំពីការធ្លាក់ព្រិលខ្លាំងថ្មីមួយទៀតនៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ សម្រាប់ទីក្រុងសេអ៊ូល និងខេត្តឃ្យ៉ុងគី ដែលព្រឹលអាចនឹងធ្លាក់រយៈពេល២ម៉ោង រាយការណ៍ក្នុងសារព័ត៌មាន Yonhap News។
រដ្ឋបាលឧតុនិយមកូរ៉េបានជូនដំណឹងអំពីការធ្លាក់ព្រិលនេះ ដែលអាចនឹងបន្តធ្លាក់កម្ពស់ ៥សង់ទីមែ៉ត្រ ឬច្រើនជាងនេះក្នុងចន្លោះរយៈពេល២៤ម៉ោង។
ទីក្រុងអ៊ីនឆន់ តំបន់មួយចំនួននៃខេត្តឃ្យ៉ុងគីជាប់នឹងឆ្នេរសមុទ្រ អាចនឹងមានព្រិលធ្លាក់ចន្លោះម៉ោង ៨ ទៅម៉ោង ៩ព្រឹក និងនៅសេអ៊ូលចន្លោះម៉ោង៩ព្រឹក ហើយតំបន់ខ្លះទៀតនៃខេត្តឃ្យ៉ុងគីអាចនឹងមានព្រិលធ្លាក់ចន្លោះម៉ោង ៩ និង១០ព្រឹក បើតាមការប្រកាសរបស់រដ្ឋបាលឧតុនិយមកូរ៉េ។ ក្រោយពីព្រិលធ្លាក់ហើយ អាកាសធាតុក៏នឹងរំពឹងថាចុះត្រជាក់ខ្លាំងផងដែរ។