ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ប្រកាសបញ្ជាក់ថា ការផ្តល់សេវាព្រឹត្តិបត្រថ្កោលទោស នឹងត្រូវកែលម្អពង្រឹងគុណភាពសេវាកម្មលើ ២ ចំណុចធំៗនេះ

កម្ពុជា៖ ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ និងជាថ្នាក់ដឹកនាំដែលទទួលខុសត្រូវលើការផ្តល់សេវាព្រឹត្តិបត្រថ្កោលទោសរបស់ក្រសួងយុត្តិធម៌ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកថា ថ្នាក់ដឹកនាំ និងក្រុមការងារនៃនាយកដ្ឋានកិច្ចការថ្កោលទោស បាននឹងកំពុងខិតខំប្រឹងប្រែងពង្រឹងគុណភាពបន្ថែមទៀតនៃការផ្តល់សេវាព្រឹត្តិបត្រថ្កោលទោស ដោយមានផែនការពន្លឿនរយៈពេលនៃការផ្តល់សេវាកម្មសាធារណៈនេះ។

ឯកឧត្តមបានបញ្ជាក់ទៀតថា ចាប់ពីសប្តាហ៍ទី៣ នៃខែមករា នេះតទៅ រយៈពេលនៃការផ្តល់សេវាព្រឹត្តិបត្រថ្កោលទោសរបស់ក្រសួងយុត្តិធម៌អាចនឹងមានភាពឆាប់រហ័សជាងមុន ។

ឯកឧត្តមបញ្ជាក់ថា ក្រុមការងារផ្តល់សេវាព្រឹត្តិបត្រថ្កោលទោស នឹងធ្វើការជូនដំណឹងអំពីការមកទទួលយកព្រឹត្តិបត្រថ្កោលទោសដែលបានធ្វើរួចរាល់មុនកាលកំណត់ជូនដល់សាធារណៈជនអោយបានជ្រាប តាមរយៈគេហទំព័រផ្លូវការរបស់ក្រសួងយុត្តិធម៌ http://www.moj.gov.kh/kh/criminal_record និងតាមរយៈ Facebook Page ផ្លូវការរបស់នាយកដ្ឋានកិច្ចការថ្កោលទោសនៃក្រសួងយុត្តិធម៌ https://www.facebook.com/cradcambodia ផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *