ភ្នំពេញ៖ តាមការជូនដំណឹងក្នុងទំព័រហ្វេសប៊ុក Meng Costa page បំណងល្អពីខ្ញុំ ពលករបរទេសកាន់ទិដ្ឋាការ (វីសា) E9 ដែលនឹងដាច់សុពលភាពទិដ្ឋាការ៣ឆ្នាំ រឺ ទិដ្ឋាការ៤ឆ្នាំ១០ខែ នៅក្នុងចន្លោះថ្ងៃទី១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ អាចបន្តរយៈពេលបានដល់៥០ថ្ងៃបន្ថែមទៀត ។
លក្ខខណ្ឌមិនអាចបន្តបានមានដូចជា៖
-អ្នកដែលធ្លាប់បន្ត៥០ថ្ងៃរួចម្តងហើយ មិនអាចបន្តទៀតទេ ។
-អ្នកដែលបានរៀបចំនីតិវិធីនានា និងបានកំណត់ថ្ងៃចាកចេញរួច
-អ្នកដែលប្តូរការងារ ហើយផុតសុពលភាពស្វែងរកការងារ
សូមបញ្ជាក់ថា អ្នកដែលទៅបន្តសុពលភាពនៅការិយាល័យអន្តោប្រវេសន៍ផ្ទាល់ រឺតាមអនឡាញមិនមានបោះត្រាសុពលភាពនៅលើអាយឌីកាតទេ គឺអាចឆែកសុពលភាពតាម hikorea ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈនេះតទៅ។