រដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូង ត្រូវជាប់ចត្តាឡីស័ក និងធ្វើតេស្តកូវីដ ក្រោយបានជួបផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩

កូរ៉េខាងត្បូង៖ រដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូង លោក ខ្វុន ឌុកឈុល (Kwon Deok-cheol) បានធ្វើតេស្តអវិជ្ជមានកូវីដនៅថ្ងៃអង្គារនេះ ក្រោយពីបានមានទំនាក់ទំនងជាមួយនឹងអ្នកជំងឺកូវីដ ជាមន្ត្រីក្រសួង នេះតាមការរាយការណ៍របស់ក្រសួងសុខាភិបាល ក្នុងសារព័ត៌មាន Yonhap News។

លោករដ្ឋមន្ត្រី បានកំពុងដាក់ខ្លួនឯងក្នុងការធ្វើចត្តាឡីស័ក ក្រោយពីមានទំនាក់ទំនងចូលរួមកិច្ចប្រជុំជាមួយនឹងអ្នកដែលធ្វើតេស្តរកឃើញវិជ្ជមានជាមន្ត្រីក្រសួងសុខាភិបាលផ្ទាល់។ លោករដ្ឋមន្រ្តីនឹងទទួលការធ្វើតេស្តបន្តបន្ទាប់នៅក្នុងរយៈពេលនៃការធ្វើចត្តាឡីស័កទៅតាមវិធានការសុខាភិបាលរបស់ខ្លួន។

ក្នុងនោះដែរ លោករដ្ឋម​ន្ត្រីក្រោយពីបានចូលរួមកិច្ចប្រជុំជាមួយអ្នកដែលរកឃើញវិជ្ជមាននោះហើយ បានចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅវិមានរដ្ឋាភិបាលនៅទីក្រុងសេជុង និងបានជាប់ជាមួយប្រធានមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូងពិភាក្សាពីការរៀបចំផែនការផ្តល់វ៉ាក់សាំងផងដែរ។ នៅរសៀលថ្ងៃដដែល គាត់ក៏បានទៅទស្សនកិច្ចមន្ទីរពេទ្យអ្នកជំងឺកូវីដផងដែរ។

អ្នកដែលពាក់ព័ន្ធផ្ទាល់ជាមួយលោករដ្ឋមន្ត្រីសុខាភិបាល ក៏ត្រូវធ្វើចត្តាឡីស័ក និងពិនិត្យមេរោគកូរ៉ូណាដូចគ្នា រួមមានទាំងប្រធានមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូងផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *