កីឡាការិនី ស្រួង ភាវី បានជ័យលាភីលេខ២ ប្រកួតនឹងកីឡាករលំដាប់លេខ១ ពិភពលោក ជាការប្រកួតដោយតស៊ូ មិនចុះញម ក្នុងនាមកូនខ្មែរ

កូរ៉េខាងត្បូង៖ កីឡាការិនី ស្រួង ភាវី បានទទួលចំណាត់ជ័យលាភីលេខ ២ ក្នុងការប្រកួតជាមួយកីឡាករលំដាប់លេខ១ ពិភពលោកនៅក្នុងសប្តាហ៍នេះ។

ក្នុងទំព័រហ្វេសប៊ុករបស់កីឡាការិនីឆ្នើមកម្ពុជារូបនេះ បានឱ្យដឹងថាក្នុងរយៈពេលមួយសប្តាហ៍នេះ ខ្លួនប្រកួត ឈ្នះបានចំណាត់ថ្នាក់លេខ ២ ដោយត្រូវប្រកួតជាមួយនឹងកីឡាការិនីលំដាប់លេខ១ ពិភពលោកមកពីប្រទេសហូឡង់។ កីឡាការិនី ស្រួង ភាវី បានលើកឡើងបន្តថា នៅពេលយើងជួបអ្នកខ្លាំង ទើបយើងអាចដឹងបានថា យើងខ្លួនឯងខ្លាំងដល់កម្រិតណា។

បើទោះបានត្រឹមចំណាត់ថ្នាក់លេខ២ ទោះជាមានអារម្មណ៍អាក់អន់ចិត្ត ឈឺចិត្តដែលខ្លួនធ្វើ ឯងមិនបានល្អក៏ដោយ ក៏កីឡាការិនីរូបនេះមិនចុះចាញ់នោះទេ ដោយបានបញ្ជាក់ថាព្រោះជាកូនខ្មែរ ហើយមានបេះដូងជាកូនខ្មែរ ត្រូវប្រឹងតស៊ូ ដើម្បីខ្មែរបន្តទៀត។

អ្នកនាងក៏បានថ្លែងអំណរគុណដល់ពុកម៉ែ បងប្អូន ដែលបានស្រលាញ់ គាំទ្រខ្លួនរហូតមក។

 

Leave a Reply

Your email address will not be published. Required fields are marked *